កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ប្រព្រឹត្តទៅក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD នៃខេត្តហ្គ័ងស៊ី ស្តីពី “កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា” ដែលបានចុះហត្ថលេខា ក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលខាធិការ និងលោក ឈីត ឌី អគ្គនាយករង នៃក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD។ ពិធីនេះ ក៏មានការចូលរួមពីក្រុមហ៊ុនរៀបចំផែនការ រចនាធនធានដីធ្លី Guangxi តំណាងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធ ឯកឧត្តម ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក លោកស្រី ថ្នាក់ដឹកនាំ និងសហការីជាច្រើនរូបទៀត នាទីទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

លោក ឈីត ឌី អគ្គនាយករង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុយយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថានដែលស្រឡាញ់និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងចាប់ដៃគ្នាបង្កើតជាប្រវត្តិសាស្ត្រនៃប្រតិបត្តិការប្រកបដោយយុទ្ធសាស្រ្ត និងជាក់លាក់ ដើម្បីកសាងសុវត្ថិភាពអេកូឡូស៊ី និងអនាគតបៃតងជាមួយគ្នា។

តាងនាមក្រសួងបរិស្ថាន និងក្នុងនាមខ្លួនផ្ទាល់ ឯកឧត្តម ខ្វៃ អាទិត្យា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភាពជាដៃគូរបស់ក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD បានរួមចំណែកដ៏មានសារៈសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដ៏សំខាន់ គឺការប្រើប្រាស់បច្ចេកវិទ្យារូបភាពផ្កាយរណប និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរូបភាពផ្កាយរណប ដើម្បីធ្វើទំនើបកម្មវិស័យ បរិស្ថានកម្ពុជា។ ភាគីទាំងពីរនឹងសិក្សាអំពីតម្រូវការគោលនយោបាយរបស់ក្រសួង ជាមួយនឹងបទពិសោធន៍បច្ចេកទេសរបស់ក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណប BeiDou Navigation Satellite System (BDS) រូបភាពផ្កាយរណបសាធារណៈរដ្ឋប្រជាមានិតចិន។

ក្រសួងបរិស្ថានកម្ពុជាសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា អនុស្សរណៈនៃការយោគយល់នេះ នឹងត្រូវបានប្រែក្លាយទៅជាវឌ្ឍនភាពជាក់ស្តែង ដែលគម្រោងកិច្ចសហប្រតិបត្តិការនេះនឹងមានការផ្លាស់ប្តូរបទពិសោធន៍ រវាងភាគីទាំងពីរ ឱ្យកាន់តែទូលំទូលាយ ជាពិសេសការធ្វើទំនើបកម្មបច្ចេកវិទ្យារូបភាពផ្កាយរណប ដើម្បីធានាថាបច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នឹងគាំទ្រដល់ការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី