កម្ពុជាឈនមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈផែនការ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥៥% នៅឆ្នាំ២០៣៥។ ការបញ្ជាក់ពីការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

កញ្ញា Tzeporah Berman ជាស្ថាបនិកសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT)។ ដែលជាគំនិតផ្តួចផ្តើមសកលនិងជាកិច្ចព្រមព្រៀងអន្តរជាតិ បានកោតសរសើរកម្ពុជាចំពោះភាពស្អាត ភាពបៃតង និងចីរភាព ដែលយុទ្ធសាស្រ្តនេះ បានបង្ហាញពីការអនុវត្តជាក់ស្តែងមិនមែនត្រឹមតែជាទ្រឹស្ដីទេ ដូចនេះ ពិភពលោកគួររៀនសូត្រតាម។

ជាមួយគ្នានេះកញ្ញា Tzeporah Berman បានស្នើឱ្យកម្ពុជាគាំទ្រ និងយល់ព្រមជាគោលការណ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល (The 3rd conference on fossil fuel phase-out) ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំ២០២៧ ឬ ២០២៨ ដើម្បីបង្ហាញពីភាពដឹកនាំរបស់កម្ពុជាក្នុងតំបន់អាស៊ី នៃសន្ធិសញ្ញាមិនរីកសាយភាយឥន្ធនៈហ្វូស៊ីល ដែលជាយន្តការបំពេញបន្ថែមដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដល់ប្រទេស ដែលកំពុងអភិវឌ្ឍដូចជាកម្ពុជាដែរ។

ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកឡើងពីយន្តការ របស់កម្ពុជាឆ្លើយតបនឹងសន្ធិសញ្ញាមិនរីកសាយភាយឥន្ធនៈហ្វូស៊ីល ដោយមានថាមពលកកើតឡើងវិញ។ ហើយបច្ចុប្បន្នកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ានលើផ្នែកថាមពលកកើតឡើងវិញ និងគ្រោងបង្កើនសមាមាត្រថាមពលចម្រុះឱ្យដល់ ៧២% នៅឆ្នាំ២០៣៥។ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញកោះអព្យាក្រឹតកាបូនគំរូដំបូងគេបង្អស់ នៅក្នុងអាស៊ីដែលត្រៀមនឹងដាក់សម្ពោធ កោះអព្យាក្រឹតកាបូន (Carbon Neutral Island) នៅចុងខែមីនានេះ៕

 

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31