ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានា ធនធានដែលត្រូវការចាំបាច់ ដើម្បីជំរុញសកម្មភាពអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់អង្គការ UNDP ដែលជាដៃគូយ៉ាងជិតស្និត និងជាស្ថាប័នមួយ ដែលមានការទទួលស្គាល់ពីមូលនិធិអាកាសធាតុបៃតង (GCF) ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងដំណើរការរៀបចំសំណើគម្រោងនេះឡើង។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា សំណើគម្រោងហិរញ្ញប្បទាន GCF ផ្អែកលើលទ្ធផលរបស់ REDD+ នេះគឺ ស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់ៗ របស់កម្ពុជា ជាពិសេស «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដែលផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព ផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ (២០២៤-២០៣៣) ផែនការរួមចំណែករបស់ជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តំណាក់កាលទី៣ (NDC3.0) ផែនការប្រើប្រាស់ដីធ្លី សហគមន៍អព្យាក្រឹតកាបូន និងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងស្តារព្រៃឈើដែលរេចរឹលឡើងវិញតាមរយៈការដាំដើមឈើ និងការស្តារព្រៃឈើឡើងវិញ។ វាក៏គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) របស់យើងផងដែរ ដោយធានាថាប្រទេសកម្ពុជានៅតែស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកយ៉ាងខ្លាំងដល់គោលដៅអាកាសធាតុសកល។

សូមបញ្ចាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ផ្សេងទៀត អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។

វេទិកានេះរៀបចំឡើង ដោយលេខាធិការដ្ឋានកិច្ចការឥណទានកាបូន នៃក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្តល់ឱកាសដ៏មានសារៈសំខាន់មួយ ដែលអ្នកចូលរួមអាចផ្ទៀងផ្ទាត់ និងផ្តល់សុពលភាពលើសំណើគម្រោងហិរញ្ញប្បទាន ពីមូលនិធិអាកាសធាតុបៃតង សម្រាប់ការទូទាត់ ផ្អែកលើលទ្ធផល សម្រាប់កម្មវិធី REDD+ នៅកម្ពុជា។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31