ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ដើម្បីសម្អាតផ្ទះរបស់យើង ឱ្យមាន «ភាពស្អាត និងភាពបៃតង» ឆ្ពោះទៅសម្រេចបាននូវគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ នេះជាការជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញជាអធិបតី កម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ ចំនួន៣ រួមមានភាពស្អាត ភាពបៃតង និងចីរភាព។ យោងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ការអប់រំ ផ្សព្វផ្សាយបង្កើនការយល់ដឹង បានរៀបចំឡើងដំបូងគេ ដើម្បីបណ្ដុះគំនិត «ស្អាត និងបៃតង» ដល់សិស្សានុសិស្សនៅតាមសាលារៀន និងយុវជន ឱ្យយល់ដឹងពីតម្លៃនៃភាពស្អាត ការកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានេះ ការពង្រីកភាពស្អាត បានឈានទៅការអនុវត្តសកម្មភាព ប្រែក្លាយពីយុទ្ធនាការទៅជាចលនា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការពារប្រភពទឹក ទប់ស្កាត់ការបំពុលបរិស្ថាន និងលើកកម្ពស់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លើសពីនេះ ការបង្កើនគម្របបៃតង ក៏ត្រូវបានអនុវត្តតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដែលបាននិងកំពុងជំរុញការដាំឈើនៅតាមទីសាធារណៈនានា តាមមូលដ្ឋាន និងដាំស្តារព្រៃឈើឡើងវិញ និងចែកចាយកូនឈើ ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីបង្កើនផ្ទៃដីបៃតងនៅទូទាំងប្រទេស និងរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕

ព័ត៌មានបន្ថែម

An Open Letter from a Foreign Visitor to Cambodia
ថ្ងៃ អាទិត្យ, 26 កក្កដា, 2026 An Open Letter from a Foreign Visitor to Cambodia
លិខិតចំហ ៖ ទេសចរបរទេសម្នាក់ផ្ញើជូនប្រទេសកម្ពុជា អំពីសេចក្តីរំភើបរីករាយ នៅពេលបានមកទស្សនាប្រាសាទបុរាណដ៏ប្រណីតអស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា
ថ្ងៃ អាទិត្យ, 26 កក្កដា, 2026 លិខិតចំហ ៖ ទេសចរបរទេសម្នាក់ផ្ញើជូនប្រទេសកម្ពុជា អំពីសេចក្តីរំភើបរីករាយ នៅពេលបានមកទស្សនាប្រាសាទបុរាណដ៏ប្រណីតអស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា
រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជូនពលរដ្ឋយកទៅដាំចំនួនជាង១លាន ​ដើម
ថ្ងៃ អង្គារ, 14 កក្កដា, 2026 រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជូនពលរដ្ឋយកទៅដាំចំនួនជាង១លាន ​ដើម