ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញការយកចិត្តទុកដាក់ និងគោរពដឹងគុណចំពោះបេសកកម្ម និងសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចូលនិវត្តន៍ ក៏ដូចជាថ្នាក់ដឹកនាំ និងវីរយុទ្ធជនកម្ពុជា ដែលបានរួមចំណែកកសាងគ្រឹះសន្តិភាព ការពារជាតិ មាតុភូមិ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ប្រសាសន៍លើកឡើងពាក់ព័ន្ធនឹងការដឹងគុណដល់និវត្តន៍ជនគ្រួសារបរិស្ថាន របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខនិងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូននិវត្តន៍ជននៃក្រុមគ្រួសារបរិស្ថានចំនួនជាង ១០០នាក់ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានសម្រេចបានសមិទ្ធផលជូនជាតិមាតុភូមិ ដោយមានការចូលរួមពីគ្រប់ភាគី លើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការកាត់បន្ថយការបំពុលបរិស្ថាន ការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការធានាចីរភាពបរិស្ថាន ដែលស្របនឹងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរ ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍លើកឡើងពី ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឥស្សរជនជាន់ខ្ពស់និងវីរជនយុទ្ធជនកម្ពុជា រួមទាំងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានដឹកនាំកសាងមូលដ្ឋានគ្រឹះសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃ ក្នុងនោះបានមានទាំងវិស័យបរិស្ថាន ដែលស្ថិតក្នុងស្នូលនៃគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ជាបន្តបន្ទាប់ និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

អនុលោមតាមយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ អាទិភាពការងារការលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសសរស្តម្ភ ចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។ ជាមួយគ្នានេះ បានកំពុងយកចិត្តទុកដាក់បន្ថែមទៀត ដាក់ចេញសកម្មភាពជាក់ស្តែង សំដៅឆ្ពោះទៅកម្ពុជាមានភាពស្អាត ប្រជាពលរដ្ឋរស់នៅមានជីវភាពល្អប្រសើរ មានសុខភាពល្អ ការរក្សាគម្របព្រៃឈើឱ្យបានច្រើន និងសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕

   

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ