នៅក្នុងអំឡុងពេលស្នាក់នៅនិងដឹកនាំប្រតិភូអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលពេញអង្គស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុងAsnata ប្រទេសកាហ្សាក់ស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបទ្វេរភាគីជាមួយលោក Rolph Payet អគ្គលេខាធិការប្រតិបត្តិនៃអនុសញ្ញា Basel, Rotterdam និង Stockholm។

ក្នុងឱកាសនៃជំនួបភាគីទាំ២ បានពិភាក្សាអំពីគម្រោងទប់ស្កាត់ការបំពុលខ្យល់ ដែលក្រសួងបរិស្ថាន បានលើកឡើងសម្រាប់កិច្ចសហប្រតិបតិការជាមួយគ្នារួចហើយ។ ភាគីទាំងពីរ ក៏បានពិភាក្សាពង្រីកគម្រោងនេះឱ្យគ្របដណ្ដប់ ទៅលើការគ្រប់គ្រងលើសំរាម សំណល់រឹងនិងសំណល់ប្លាស្ទិកផងដែរ។

លោក Rolph Payet បានបញ្ជាក់នូវការគាំទ្រ ហើយបានស្នើសុំឱ្យមានការពិភាក្សាគ្នាឱ្យលម្អិតបន្ថែមទៀតនៅខែមិថុនា នៅប្រទេស Uzbekistan ខាងមុខ។

លោកបានស្នើសុំឱ្យមានប្រតិភូក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំនៅ ប្រទេស Uzbekistan ខាងមុខ ដើម្បីរួមគ្នាពិភាក្សាជាមួយអង្គការ BSR ផង ជាមួយមូលនិធិបរិស្ថានសកលផង ដើម្បីរៀបចំគម្រោងកិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ថាឆ្លើយតបទៅនឹងការអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី ប្រទេស កាហ្សាក់ស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុងAsnata ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំកំពូល Regional Ecological Summit និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានរៀបចំឡើងក្នុងគោលបំណងសំខាន់នោះគឺ បង្កើតជាវេទិកាសម្រាប់ការរួមរួមគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងបញ្ហាការការពារបរិស្ថាន៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី