ក្នុងពិធីបិទការបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ វគ្គទី៤ ទី៥ និងទី៦ នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍លើកទឹកចិត្តដល់យុវជនទាំងអស់ ធ្វើយ៉ាងណាដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់ខ្លួន ក៏ដូចជាស្រាវជ្រាវអោយបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ ដែលបានរៀបចំឡើងនៅពេលនេះ មានសារៈសំខាន់ដើម្បីឲ្យយុវជនទាំងឡាយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងសកម្មលើការអភិវឌ្ឍនៅតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាយុវជនត្រូវកសាងសមត្ថភាព ជាមេដឹកនាំវ័យក្មេងសម្រាប់អនាគត ក៏ដូចជាចូលរួមរាល់គ្រប់សកម្មភាពសង្គមកន្លងមកទាំងក្នុង និងក្រៅស្ថាប័ន សំដៅធ្វើយ៉ាងណា ដើម្បីមានប្រសិទ្ធភាពក្នុងការអនុវត្តការងារ។
សូមបញ្ជាក់ថា យុវជនជាង៤០០នាក់ មកពីក្រសួង ស្ថាប័ន និងអង្គភាពនានា បានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងក្នុងភាពជាអ្នកដឹកនាំវ័យក្មេង នៅទីស្តីការក្រសួងបរិស្ថាន រយៈពេលកន្លងមក ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យនៅពេលនេះ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី