ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងអំឡុងពេលអញ្ជើញបំពេញបេសកកម្ម នៅប្រទេសចិន នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន
នៅទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាន ការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីដំណើរការជំរុញ « ភាពស្អាត » នៅកម្ពុជាយើង និងបានថ្លែងអំណរគុណ ដល់ ឯកឧត្តម Huang Runqiu ដែលបានផ្តល់អំពូលសូឡាដាក់បំភ្លឺតាមផ្លូវ និង អំពូលសូឡាដាក់តាមផ្ទះ ជូនក្រសួងបរិស្ថាននាពេលកន្លងមក ។ អំពូលទាំងនោះ បានយកទៅផ្តល់ជូនប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តតំបន់សហគមន៍ទេទឹកពុះ សហគមន៍ភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅលើកោះស្រឡៅ ក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង និងបានតម្លើងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់របស់ក្រសួងបរិស្ថាន ទាំង៥កន្លែង រួមមាននៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងទប់ស្កាត់និងកាត់បន្ថយការបំពុលបរិស្ថាន។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន បានថ្លែងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ ដែលក្រសួងបរិស្ថានកម្ពុជា ទទួលបាន ក្នុងការជំរុញ « ភាពស្អាត » នៅកម្ពុជា ។ ឯកឧត្តម Huang Runqiu បានមានប្រសាសន៍ផ្តល់អំពូលសូឡាដាក់តាមផ្លូវចំនួន ២០០០ ដើម និងប្រព័ន្ធអំពូលភ្លើងសូឡាដាក់តាមផ្ទះចំនួន ៣០០០ ឈុតបន្ថែមទៀត ជូនដល់ក្រសួងបរិស្ថាន ដើម្បីយកទៅប្រើប្រាស់សម្រាប់ប្រយោជន៍សាធារណៈ ជាពិសេសនៅខេត្តត្បូងឃ្មុំ និង នៅតាមតំបន់ការពារ ដើម្បីធ្វើយ៉ាងណាជួយឲ្យសហគមន៍មានភ្លើងប្រើ និង ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថានចិន បានលើកឡើងអំពីការបន្តជំរុញអ្នកវិនិយោគចិនឲ្យមកកម្ពុជាថែមទៀត ។ កន្លងមកក្រុមហ៊ុនប្រទេសចិន បានអញ្ជើញមកប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះបានបង្ហាញការវិនិយោគក្នុងការកែច្នៃសំណល់រឹង ឲ្យទៅជាថាមពលអគ្គិសនី ។

សូមបញ្ជាក់ថា កម្ពុជានិងចិនបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ លើវិស័យបរិស្ថាន។ ក្រុមហ៊ុនវិនិយោគប្រទេសចិន បានចូលរួមក្នុងការងារគ្រប់គ្រងបរិស្ថាន ជាពិសេសលើការគ្រប់គ្រងសំរាម សំណល់រឹង និងមានគម្រោងការកែច្នៃសំណល់ ទៅជាថាមពលអគ្គិសនី (Waste-to-Energy) ដើម្បីជំរុញសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី