កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រទេសជាច្រើនទៀត ប៉ុន្តែកម្ពុជាបានបំប្លែងពីការប្រឈមទៅជាឱកាសឈានឆ្ពោះទៅសម្រេចបានសសរត្ថម្ភចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននៅលើឆាកអន្តរជាតិ និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ នេះជាប្រសាសន៍ថ្លែងឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ខណៈឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹងក្រោមមូលបទ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពស្តង់ដារការលាតត្រដាងព័ត៌មានអំពីចីរភាព (IFRS) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានដាក់ចេញនូវការអភិវឌ្ឍប្រកបដោយចីរភាពជាស្នូលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច។ ស្របតាមទិសដៅនេះក្រសួងបរិស្ថានបានដាក់ចេញនូវ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើសសរស្តម្ភ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ហើយដើម្បីសម្រេចបាននូវចីរភាពរបស់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC​3.0) ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។

ការកំណត់ជាក់លាក់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបានរហូតដល់ ៥៥% នៅត្រឹមឆ្នាំ២០៣៥ ដែលនឹងត្រូវចំណាយទុនវិនិយោគបៃតងជាង ៣២ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេលដប់ឆ្នាំ ខាងមុខ គឺជាយន្តការដ៏មានសារសំខាន់ក្នុងការកៀរគរធនធានថវិកាពីបណ្តាប្រទេសអភិវឌ្ឍដែលជាប់កាតព្វកិច្ច។ គិតមកទល់ពេលនេះ ទុនសរុបដែលត្រូវបានប្រកាសផ្តល់ និងកៀរគរក្រោមយន្តការ GCF មានចំនួនលើសពី ៣០ ប៊ីលានដុល្លារអាមេរិក ដូចនេះការរួមគ្នាបង្កើត «ឧបករណ៍ហិរញ្ញវត្ថុច្នៃប្រឌិត» សំដៅកសាងប្រទេសកម្ពុជាឱ្យសម្រេចបាននូវអនាគតមួយដែល មានភាពស្អាត ភាពបៃតង មានភាពធន់ និងមានចីរភាព គឺជាទិសដៅសំខាន់សម្រាប់សិក្ខាសាលា«សិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹងក្រោមមូលបទ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពស្តង់ដារការលាតត្រដាងព័ត៌មានអំពីចីរភាព (IFRS)៕

 

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន