អត្ថប្រយោជន៍នៃព្រៃកោងកាង

ព្រៃកោងកាងគឺជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ដែលដើរតួនាទីជាស្ពានភ្ជាប់រវាងតំបន់ដីគោក តំបន់ឆ្នេរ និងសមុទ្រ។ ប្រព័ន្ធធម្មជាតិនៃព្រែកោងកាងនេះ មិនត្រឹមតែជារបាំងការពារពីឥទ្ធិពលនៃគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ។

មិនតែប៉ុណ្ណោះ ព្រៃកោងកាងជាជម្រកធម្មជាតិ កន្លែងបន្តពូជ និងកន្លែងលូតលាស់របស់មច្ឆជាតិ និងសត្វសមុទ្រជាច្រើនប្រភេទ ដែលជាមូលដ្ឋានសម្រាប់និរន្តរភាពនៃធនធានជលផល។ ការការពារ ការអភិរក្ស និងការដាំស្តារព្រៃកោងកាងឡើងវិញ គឺជាកាតព្វកិច្ចរួមដែលមានសារៈសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី ការពារជីវចម្រុះ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។ ព្រៃកោងកាងជាប្រភេទព្រៃដុះលូតលាស់នៅតាមតំបន់ឆ្នេរទឹកភ្លាវ ក្រោមឥទ្ធិពលទឹកជោនាចពីសមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប ដែលមានប្រភពពីតំបន់ឆ្នេរដីគោក។

ព្រៃកោងកាងមានតួនាទីយ៉ាងសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖

១. ជារនាំងការពារ និងកាត់បន្ថយភាពការហូរច្រោះដីនៅតំបន់ឆ្នេរ
ព្រៃកោងកាងគឺជារនាំការពារលំនៅឋាន និងហេដ្ឋរចនាសម្ព័ន្ធនានា ដោយកាត់បន្ថយឥទ្ធិពលខ្យល់ព្យុះ និងរលកធំៗ ព្រមទាំងកាត់បន្ថយការហូរច្រោះនិងបាក់ដីនៃតំបន់ឆ្នេរ។

២. ជាអាងស្តុកកាបូនខៀវយ៉ាងច្រើន ៖ ព្រៃកោងកាងមានសមត្ថភាពអាចរក្សទុកកាបូនទៅក្នុងដីនិងឬសរបស់វាបានចំនួន៤ដងច្រើនជាងព្រៃរងទឹកភ្លៀងត្រូពិកផ្សេងទៀត។ ការស្រូបយកកាបូនយ៉ាងច្រើននេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជួយក្នុងការរក្សាលំនឹងអាកាសធាតុ។

៣. ជាទីជម្រករបស់សត្វព្រៃ និងមច្ឆជាតិជាច្រើនប្រភេទ
ព្រៃកោងកាងគឺជាទីជម្រក និងជាកន្លែងបន្តពូជរបស់មច្ឆជាតិសមុទ្រជាច្រើនប្រភេទដូចជា ត្រី ក្ដាម ខ្យង គ្រំ និងបង្កងជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាទីជម្រករបស់សត្វបក្សី សត្វព្រៃ និងសត្វល្មូនជាច្រើនប្រភេទផងដែរ។ ព្រៃកោងកាងគាំទ្រវដ្តសារធាតុចិញ្ចឹម និងលំហូរថាមពលក្នុងប្រព័ន្ធអេកូឡូស៊ី និងជួយពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីចំពោះការប្រែប្រួលបរិស្ថាន។

៤. លើកកម្ពស់គុណភាពទឹក និងជួយបន្សុទ្ធខ្យល់
ព្រៃកោងកាងជួយកាត់បន្ថយលំហូរល្បាប់ភក់មិនឱ្យហូរចូលទៅក្នុងសមុទ្ស និងបានជួយស្រូបយកនូវសាធាតុពុលមួយចំនួនដែលហូរមកពីតំបន់ឆ្នេរ មុននឹងហូរចូលទៅក្នុងសមុទ្រ។ ព្រៃកោងកាងក៏បានផ្តល់នូវសេវាកម្មអេកូឡូស៊ី ក្នុងការជួយបន្សុទ្ធខ្យល់ ដោយស្រូបយកនូវឧស្ម័នកាបូនិក និងបញ្ចេញអុកស៊ីសែនទៅក្នុងបរិយាកាសវិញ តាមរយៈការធ្វើរស្មីសំយោគ។

៥. លើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយចីរភាព
ព្រៃកោងកាងផ្គត់ផ្គង់ប្រភពអាហារសម្បូរប្រូតេអ៊ីន ដូចជា ត្រី បង្កង និងក្តាម ដែលជួយធានាសន្តិសុខស្បៀងរបស់សហគមន៍មូលដ្ឋាន។ ព្រៃកោងកាងផ្តល់នូវធនធានជលផលធម្មជាតិសម្រាប់ប្រជាសហគមន៍នេសាទមកចិញ្ចឹមជីវិត។ មិនតែតែប៉ុណ្នោះ ប្រជាសហគមន៍អាចធ្វើវារីវប្បកម្មដោយមិនផ្តល់ចំណីនៅក្នុងព្រៃកោងកាងដើម្បីបង្កើនធនធានជលផលបានកាន់តែច្រើនថែមទៀត។ ព្រៃកោងកាងមានសក្កដានុពលរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពសហគមន៍បានកាន់តែល្អប្រសើរ។

ប្រទេសកម្ពុជា មានព្រៃកោងកាងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៦ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ក្នុងនោះខេត្តកោះកុងមានទំហំធំជាងគេ គឺប្រមាណជាង៤ម៉ឺនហិកតា ស្មើនឹង៨០%ភាគរយ នៃផ្ទៃដីព្រៃកោងកាងនៅកម្ពុជា។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី