កិច្ចប្រជុំពិភាក្សាការងាររួមគ្នានេះ បានប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ទីស្តីការក្រសួងបរិស្ថាន ក្រោមការដឹកនាំរួមគ្នាដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការរៀបចំឱ្យមានគោលដៅលំហែបៃតងនៅតំបន់ការពារធម្មជាតិជីផាតនេះ ត្រូវបានធ្វើឡើងក្នុងទិសដៅចម្បងៗដូចជា៖

ការផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ជូនប្រជាសហគមន៍៖ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ប្រកបដោយចីរភាព ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាសហគមន៍ រក្សាបាននូវគុណតម្លៃ និងសម្រស់ធម្មជាតិ ព្រមទាំងទប់ស្កាត់ការទន្ទ្រានយកដីពីភាគីខាងក្រៅដោយខុសច្បាប់។ការអភិរក្សធនធានធម្មជាតិ និងរក្សាអត្តសញ្ញាណដើម៖ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ រក្សាអត្តសញ្ញាណធម្មជាតិដើមនៃតំបន់ជីផាត និងទាក់ទាញភ្ញៀវទេសចរឱ្យចូលរួមថែរក្សា ព្រមទាំងដាំដើមឈើបន្ថែម។

ការសម្រួលការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធ៖ សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែងាយស្រួល ដោយមិនប៉ះពាល់ដល់ការប្រកបរបរ ឬចំណូលប្រចាំថ្ងៃរបស់ប្រជាសហគមន៍ឡើយ។

ការបង្កើតរបៀងទេសចរណ៍ធម្មជាតិ៖ ភ្ជាប់សក្តានុពលទេសចរណ៍ក្នុងតំបន់ ដូចជា ខ្នងផ្សារ, តេទឹកពុះ, ស្ទឹងពពក, អូរម្លូ និងអូរសរឡៅ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបានច្រើនកន្លែង និងមកកម្សាន្តជាបន្តបន្ទាប់។

កិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទាំងបីនេះ នឹងអភិវឌ្ឍន៍តំបន់ជីផាតឱ្យក្លាយជាគោលដៅលំហែបៃតងប្រកបដោយចីរភាព ជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន និងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិកម្ពុជា៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 8 តុលា, 2026 ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍
ថ្ងៃ ពុធ, 7 តុលា, 2026 ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍