ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ស្តែងចេញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលបានខិតខំ តស៊ូ និងបន្តឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យបានរឹងមាំដូចកំពែងដែក។

លើសពីនេះ ការពារធនធានធម្មជាតិក៏ជាចំណែកដ៏សំខានពីកងកម្លាំងប្រដាប់អាវុធទាំងអស់ផងដែរ ទើបកម្ពុជាទទួលបានលេខ១ ស្ទួន ៣ដង លើកឆាកអន្តរជាតិ ជាប្រទេសមានបរិស្ថាន និងធនធានធម្មជាតិល្អជាងគេ ជាប្រទេសប្រើប្រាស់ដី និងធនធានធម្មជាតិដោយចីរភាព និងជាប្រទេសដែលមានអេកូទេសចរណ៍ស្អាតជាងគេនៅអាស៊ាន។ ទាំងនេះគឺកើតចេញពីការប្តេជ្ញារួមកម្លាំងគ្នាយ៉ាងសកម្មក្នុង ការពារព្រៃឈើ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពីបងប្អូនទាំងអស់គ្នាព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

នាក្នុងឱកាសដ៏សែនកក់ក្តៅនេះ ឯកឧត្តម រដ្ឋមន្ត្រី បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងមានការរួមចំណែកមួយផ្នែកពីក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដែលអំណោយរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មធ្យោបាយធ្វើដំណើរ គ្រឿងម៉ាស៊ីន រថយន្ត១គ្រឿង និងថវិកាឧបត្ថម្ភ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងនាយពលទាហានទាំងអស់នៃយោធភូមិភាគទី១ បានសម្តែងនូវក្តីរំភើប និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះភាតរភាពស្មោះត្រង់ពីបងប្អូនសមរភូមិក្រោយក្រោមពាក្យស្លោក «សមរភូមក្រោយជួយសមរភូមិមុខ និងសមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ» ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។

គួររម្លឹកជូនផងដែរថា ជំនួបនេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែជាសាក្សីនៃស្មារតី “សមរភូមិក្រោយ ជួយសមរភូមិមុខ”។ ទំនាក់ទំនង និងស្មារតីរួបរួមគ្នាយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល ស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងបុព្វហេតុការពារ និងកសាងជាតិ នឹងនៅតែស្ថិតស្ថេរគង់វង្សជានិរន្តរ៍៕

 

ព័ត៌មានបន្ថែម

វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 8 តុលា, 2026 ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន