នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាសហប្រតិបត្តិសេដ្ឋកិច្ចលំហរអាកាសកម្ពុជា-ជប៉ុនស្តីពីការបង្កើតបណ្តាញទំនាក់ទំនង និងការតភ្ជាប់អាជីវកម្ម» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។  ថ្លែងក្នុងពិធីបើក ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់លើសកម្មភាពអាកាសធាតុ ដោយកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការកម្ពុជា និងជប៉ុន បានសហការយ៉ាងជិតស្និទ្ធតាមរយៈយន្តការ Joint Crediting Mechanism (JCM) លើការប្រកាសប្រើប្រាស់បច្ចេកវិទ្យាកាបូនទាបដូចជា ប្រព័ន្ធភ្លើង LED ថាមពលពន្លឺព្រះអាទិត្យ និងគម្រោងស្រូវស្រោចស្រពបែបឆ្លាស់ផ្លាស់ប្តូរទឹករាំង-សើម (AWD) ដើម្បីកាត់បន្ថយឧស្ម័នមេតាន និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមដល់កសិករ។

បន្ថែមពីនេះ ការប្រើប្រាស់បច្ចេកវិទ្យារក្សារបកគំហើញពីផ្កាយរណប ជាផ្នែកជំរុញការប្រើប្រាស់ទិន្នន័យផ្កាយរណប និងបច្ចេកវិទ្យាបញ្ជាពីចម្ងាយពី JAXA ដើម្បីពង្រឹងការតាមដានការប្រែប្រួលបរិស្ថាន កសិកម្ម និងការគ្រប់គ្រងដីធ្លី។  ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគ ក្រុមហ៊ុន និងស្ថាប័ននៃប្រទេសទាំងពីរ ចាប់ដៃគូវិនិយោគលើកសិកម្មឆ្លាតវៃ (Climate-Smart Agriculture) ទីផ្សារកាបូន ប្រព័ន្ធទិន្នន័យឌីជីថល និងបច្ចេកវិទ្យាបៃតងផ្សេងៗ ដើម្បីការវិនិយោគស្អាត បៃតង ដោយចីរភាព។

សូមរម្លឹកជូនថា វេទិកានេះត្រូវបានរំពឹង នឹងបើកផ្លូវថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ស្ថានទូតជប៉ុន អង្គការ JETRO, JAXA, Japan Space Forum ព្រមទាំងវិស័យឯកជន និងស្ថាប័នស្រាវជ្រាវជាច្រើន ដើម្បីលើកកម្ពស់ការវិនិយោគបៃតង បច្ចេកវិទ្យាច្នៃប្រឌិត និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ព័ត៌មានបន្ថែម

វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 8 តុលា, 2026 ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន