ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព មានកិត្តិយស សូមជម្រាបជូនសាធារណជន ម្ចាស់​អាជីវកម្ម និងអង្គការ ឱ្យបានជ្រាបថា ក្រសួងបានកំពុងចាប់ផ្តើមយុទ្ធនាការ “រួមគ្នាកាត់បន្ថយប្លាស្ទិក” ក្នុងគោលបំណងអំពាវនាវឱ្យម្ចាស់អាជីវកម្ម/អង្គការ ធ្វើការប្តេជ្ញាចិត្ត​កាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព។

ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សូមអញ្ជើញម្ចាស់​អាជីវកម្មនិងអង្គការដែលចាប់អារម្មណ៍​​ទាំងអស់ ចូលរួមជាមួយយើង និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការកាត់បន្ថយប្លាស្ទិកនៅប្រទេសកម្ពុជា។ សូមចុះឈ្មោះអាជីវកម្ម/អង្គការ​របស់លោកអ្នក ក្នុងគេហទំព័រ​ក្រសួងបរិស្ថាន beta.moe.gov.kh/togetherreduceplastic ចាប់ពីថ្ងៃនេះ តទៅ។ ចុះឈ្មោះ និងចូលរួមជាមួយ​យើងខ្ញុំ ក្នុងការប្រកាសផ្សព្វផ្សាយផ្លូវការ​នូវយុទ្ធនាការនេះ នៅក្នុង​ការប្រារព្ធទិវាបរិស្ថាន​ជាតិនិងបរិស្ថាន​ពិភពលោក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០១៨។

A campaign “Together Reduce Plastic” begins today
Ministry of Environment (MoE) and the National Council for Sustainable Development (NCSD) have the honor to inform the public, business owners and organizations that we are launching the “Together Reduce Plastic” campaign with its aim at launching a broad movement to reduce plastic waste in Cambodia, on a voluntary basis and in addition to recent regulations on the use of plastic bags.

We would like to invite all interested businesses and organizations to join and demonstrate your commitments to a Cambodia with less plastic through online registration on MoE website: beta.moe.gov.kh/togetherreduceplastic​from now on. Register and join us on 5th June for the launch of the campaign at the 2018 World Environment Day celebrations.

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ