មន្ទីរបរិស្ថានខេត្តកោះកុងបានប្រារព្ធពិធី អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក
ថ្ងៃ ពុធ, 6 មិថុនា, 2018ថ្ងៃអង្គារ៍ ០៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨
មន្ទីរបរិស្ថានខេត្តកោះកុងបានប្រារព្ធពិធី អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ “រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទិក” នៅឆ្នេរសមុទ្រប៉ាក់ខ្លង ក្រោមអធិបតីភាព លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី និងមានការចូលរួមពី មន្ត្រីរាជការមកពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម កងកំលាំងប្រដាប់អាវុធទាំង០៣ប្រភេទ មន្ត្រីឧទ្យានុរក្ស សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីសាលាប៉ាក់ខ្លង ព្រមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកមណ្ឌលសីមា ជាច្រើននាក់។ កម្មវិធីមានការធ្វើអនាម័យបរិស្ថានតាមឆ្នេរសមុទ្រប៉ាក់ខ្លងផងដែរ៕
ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ




