ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា នេះ នៅឯវត្តរតនសោភ័ណ្ឌ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានប្រារព្វទិវាបរិស្ថានជាតិ និងអន្តរជាតិ ក្រោម​ការ​រៀបចំដោយមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តប៉ៃលិន។

លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឲ្យដឹងថា ការប្រារព្ធទិវានេះដើម្បីឲ្យពលរដ្ឋយើងមានការយល់ដឹងពីផលប៉ះពាល់ពីការបំពុលថង់ផ្លាសស្ទិកនៅក្នុងមូលដ្ឋានរបស់យើងទាំងអស់គ្នា និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាបរិស្ថានពិសេសដូចពាក្យស្លោកក្នុងទិវានេះគឺ រួមគ្នាដើម្បីលុបបំបាត់ផ្លាស្ទិក។

អភិបាលខេត្តក៍បានបញ្ជាក់ដែរថា ការជីកកកាយភ្នំនៅតំបន់ខេត្តប៉ៃលិនទាំងអស់ត្រូវហាមឃាត់ មន្រ្តីជំនាញត្រូវមើលថា តើដីភ្នំទាំងនោះមានច្បាប់ ឬអត់ច្បាប់ បើមានច្បាប់ត្រូវសិក្សាឡើងវិញ បើជាភ្នំខ្ពស់ៗមិនត្រូវចេញប្លង់​កម្មសិទ្ធទេ ត្រូវដកហូតប្រគល់ឲ្យខាងបរិស្ថានគ្រប់គ្រងនិងដាំកូនឈើឡើងវិញ។

ឯកឧត្តមក៏បានណែនាំឲ្យកំលាំងសមត្ថកិច្ចសហការគ្នានិងមន្ត្រីជំនាញត្រូវតែចុះត្រូវពិនិត្យយ៉ាងសកម្មដោយតម្លាភាពមិនត្រូវយកលុយគេហើយបណ្តោយឲ្យគេជីកកកាយតាមចិត្តទេ។

ជាចុងក្រោយឯកឧត្តមក៏បានផ្តាំទៅពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត សូមកុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្តដាឆ្នាំ២០១៨ខាងមុខនេះកុំខានគឺដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសយើង៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ