នៅរសៀលថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ៣ឆ្នាំរំកិល ២០១៩-២០២៣ និងការៀបចំផែនការថវិកាឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត ចំណុះឱ្យក្រសួងបរិស្ថាន។
នាឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញដល់គ្រប់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញធ្វើ យ៉ាងណារៀបចំនូវសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ដើម្បីដាក់ឆ្លងដាក់ដឹកនាំឱ្យបានទាន់ពេលវេលា ក្នុង ការឆ្លើយតបនឹងផែនការអនុវត្តរាល់សកម្មភាពការងាររបស់អគ្គនាយកដ្ឋាននីមួយៗ និងសុំឱ្យគ្រប់អង្គភាព ថវិកាទាំងអស់លើកផែនការថវិកា ត្រូវមានគណនេយ្យករជាក់លាក់ និងស្របទៅនឹងការងារអនុវត្តការងារជាក់ស្តែងរបស់អង្គភាព។
គូសបញ្ជាក់ថា ការដាក់ចេញសារាចរណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការឆ្នាំ២០១៩-២០២១ នេះ គឺដើម្បីឱ្យគ្រប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញ និងគ្រឹះស្ថានរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយ សារាចរណែនាំនេះបានដាក់ចេញនូវក្របខណ្ឌ និងវិធានការប្រមូលចំណូល ការកំណត់អាទិភាពចំណាយ តាមវិស័យ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាជថវិកា ដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ អាទិភាពគោលនយោបាយរាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តថវិការបស់ក្រសួង-ស្ថាប័ន កន្លងមក ដើម្បីយកទៅអនុវត្តការងារលើវិស័យកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ និងការរស់នៅប្រកបដោយនិរន្តរភាព៕

ព័ត៌មានបន្ថែម

កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ