នាព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួម ផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាង២០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះ ឯកឧត្តម អ៊ាង សុផល្លែត បានចែករំលែកនូវចំណេះដឹងជាមូលដ្ឋានគ្រឹះល្អៗ ក្នុងការទុកដាក់សំណល់រឹង រាវ និងគ្រប់គ្រងអនាម័យរបស់យើងម្នាក់ៗឱ្យបានស្អាត។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិស្សានុសិស្សមានទម្លាប់ល្អក្នុងការធ្វើអនាម័យបរិស្ថាន នៅតាមសាលារៀន ក៏ដូចជានៅតាមភូមិដ្ឋាន និងជាពិសេសចូលរួមផ្សព្វផ្សាយបន្ត កិច្ចគាំពារបរិស្ថាន ដើម្បីរក្សាឱ្យបរិស្ថានរបស់យើងល្អផងដែរ។ ឯកឧត្តមបន្តទៀតថា ឱកាសដែលកម្ពុជាមានសន្តិភាព គឺមានអ្វីៗគ្រប់យ៉ាង សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសដោយនិរន្តរភាព និងការរស់នៅប្រកបដោយចីរភាព។ ឯកឧត្តមបានផ្តល់ពុទ្ធិមួយចំនួនក្នុងការជម្រុញឱ្យសិស្សានុសិស្សមានការតស៊ូខិតខំរៀនសូត្រ ដើម្បីកសាងខ្លួនឯង គ្រួសារ និងសង្គមមួយល្អនាអនាគត។ ជាចុងក្រោយ ឯកឧត្តម បានរំលឹកដល់សិស្សានុសិស្សទាំងអស់ ដែលគ្រប់អាយុ និងផសព្វផ្សាយដល់គ្រួសារដែលមានសិទ្ឋិ ចូលរួមបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន ដើម្បីបន្តការរីកចំរើន និងអភិវឌ្ឍពិតប្រាកដជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាពនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ គណៈអធិបតី បានចូលរួមលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដាំដើមកូនឈើប្រណិត នៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ផងដែរ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព