នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃ ១៤ កើត ខែ បឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួងស្តី ពី ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់ គម្រោង បង្កើតអគារពហុមុខងារសម្រាប់ការិយាល័យ សេវាកម្ម និងពាណិជ្ជកម្ម របស់ក្រុមហ៊ុន HONG KONG LAND (PREMIUM INVESTMENT) LIMITED. លើផ្ទៃដី១០.៧១៤ម២ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៦ កែងផ្លូវលេខ៦១ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយ ក្រុមហ៊ុនទីប្រឹក្សា Green Environment Group Co., Ltd. ដោយមាន ការចូលរួមពី តំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ តំណាង ក្រុមហ៊ុន ម្ចាស់គម្រោង និងតំណាង ក្រុមហ៊ុនទីប្រឹក្សា។
គោលបំណងនៃអង្គប្រជុំផ្តោតជាសំខាន់លើ៖ ១).បទបង្ហាញពីលទ្ធផលនៃការសិក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ២).ពិភាក្សាលើវឌ្ឍនភាពនៃគម្រោង ៣). បញ្ហាសំណល់រឹង/រាវ ៤).ការប្រើប្រាស់ទឹក និងបញ្ហាសម្អាតសំណល់រាវ ៥).បញ្ហាការពារសុវត្ថិភាព និងចរាចរណ៍ និង ៦).ការផ្តល់មតិយោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថន និងសង្គមដំបូងនេះ។
ជាលទ្ធផលនៃកិច្ចប្រជុំសម្រេចបានដូចខាងក្រោម៖
១. អង្គប្រជុំបានគំាទ្រគម្រោងអភិវឌ្ឍន៍នេះ
២. ស្នើរសុំឱ្យក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួលរបាយការណ៍លើខ្លឹមសារ ឱ្យស្របទៅតាមបទដ្ឋានគតិយុត្ត និងជាពិសេសកែសម្រួលទៅតាមមតិយោបល់សំខាន់ៗនៃអង្គប្រជុំដែលបានលើកឡើង
៣. ម្ចាស់គម្រោងត្រូវពិនិត្យពិចារណាឡើងវិញលើបញ្ហាមូលនិធិបរិស្ថាន ដើម្បីកំណត់នូវតម្លៃមួយឱ្យសមស្របទៅនឹងទំហំនៃគម្រោង
៤. ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ការបំពុលដោយសំឡេង ការបំពុលខ្យល់ និងបញ្ហាសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
៥. ម្ចាស់គម្រោងត្រូវជួយសម្រួលបញ្ហាសន្តិសុខឱ្យបានល្អ ព្រោះទីតាំងនេះស្ថិតនៅក្បែរស្ថានទូតសហរដ្ឋអាមេរិក។

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន