ខេត្តព្រះសីហនុ៖ នៅថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាស្តីពី «ការអប់រំបរិស្ថានសម្រាប់គរុសិស្សសាលាគរុកោសល្យនិងវិក្រឹតការ ខេត្តព្រះសីហនុ» ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅវិទ្យាល័យក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពពឹងអាស្រ័យទៅវិញទៅមករវាងសេដ្ឋកិច្ច សង្គម នយោបាយ និងបរិស្ថាន ព្រមទាំងផ្តល់ឱកាសដល់គរុសិស្ស និងសិស្សានុសិស្សទទួលបានចំណេះដឹងអំពីគុណតម្លៃ ឥរិយាបថ កាតព្វកិច្ច និងបំណិនប្រសប់ដែលចាំបាច់ក្នុងការការពារ និងកែលម្អបរិស្ថាន។ អង្គសិក្ខាសាលាមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្ស មន្ទីរបរិស្ថានខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សរុបចំនួន ១២០នាក់ ក្រោមកិច្ចសម្របសម្រួលរៀបចំដោយនាយកដ្នានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន។

ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមករវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដូចជាការអភិវឌ្ឍគោលការណ៍សាលាមេត្រីបរិស្ថាន ការបង្កើតក្រុមការងារអន្តរក្រសួង និងការបណ្តុះបណ្តាលគរុសិស្សនៅតាមរាជធានី និងខេត្ត។ ឯកឧត្តម បានបន្តថា សិក្ខាសាលាថ្ងៃនេះ នឹងក្លាយជាចំណែកមួយដ៏មានតម្លៃសម្រាប់ជួយដល់លោកគ្រូ អ្នកគ្រូ គរុសិស្ស ដើម្បីសិក្សារៀនសូត្របន្ថែមលើចំណេះដឹងបរិស្ថាន ដែលជាគ្រឹះក្នុងការបង្រៀនបន្ត និងចែករំលែកទៅកាន់សិស្សានុសិស្សប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា ចំណេះដឹងសំខាន់ៗដែលបានផ្តល់ជូនគរុសិស្ស ដោយមន្រ្តីជំនាញបរិស្ថាន រួមមាន ការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា សាលាមេត្រីបរិស្ថាននៅកម្ពុជា ការអភិរក្សធម្មជាតិនិងសហគមន៍តំបន់ការពារធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។

ព័ត៌មានបន្ថែម

រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ