ទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃសុក្រ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារ និងលើកទិសដៅឆ្នាំ២០១៩-២០២៣ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ចំណុះក្រសួងបរិស្ថាន បណ្តាមន្ទីរបរិស្ថានទាំង២៥រាជធានី-ខេត្ត ក្នុងការជំរុញបន្ថែមក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអនុវត្តលើការគ្រប់គ្រងវិស័យបរិស្ថានដល់មន្រ្តីគ្រប់ជំនាញ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំដែលកាន់ ឬក៏ធ្វើការសម្រេច ចិត្តលើវិស័យនីមួយៗលើការងារវិស័យបរិស្ថាននេះ សូមបន្តនិងធ្វើការគូសវាសនូវផែនការអភិវឌ្ឍលើការគ្រប់គ្រង ថែរក្សាអភិរក្សធនធានព្រៃឈើ ធនធានជីវចម្រុះ ក៏ដូចជាការលើកកម្ពស់ការយល់ដឹង រួមទាំង កំរិតជីវភាពរបស់ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិផងដែរ។ ឯកឧត្តមបន្តថា ប្រសិទ្ធភាពការងារល្អ ទាមទារឱ្យមានការចូលរួមទាំងគំនិត មតិយោបល់ និងសកម្មភាពថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងបណ្តាមន្ទីរបរិស្ថាន និងមន្រ្តីអនុវត្តទាំងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងបរិស្ថាន៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ