ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះទៅពិនិត្យ ការចិញ្ចឹមជ្រូកកណ្តុរ នៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ និងសំណេះសំណាលជាមួយមន្រ្តី ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ។

ឯកឧត្តម សាយ សំអាល់ បានជម្រុញឱ្យមានការចិញ្ចឹមសត្វជ្រូកកណ្តុរ (ជ្រូកពូជជនជាតិ) និងសត្វមាន់ ដែលទាំងនេះគឺជាផ្នែកមួយសម្រាប់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់នេះ មិនតែប៉ុណ្ណោះអាចយកទៅផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកថែមទៀតផង ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើរគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ជាពិសេសពិនិត្យនិងសិក្សាបន្ថែមទៀត លើជំនាញនិងបច្ចេកទេសក្នុងការចិញ្ចឹមសត្វទាំងនេះមានសុខភាពល្អ និងទទួលបានទិន្ឋផលខ្ពស់ ។
ឯកឧត្តមខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា គោលបំណងនៃការបង្កើតមជ្ឍមណ្ឌលនៃការចិញ្ចឹមជ្រូកកណ្តុរ (ជ្រូកពូជជនជាតិ) គឺដើម្បីផលិតកូនជ្រូកទាំងអស់នេះ ចែកជូនប្រជាកសិករនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដែលនេះជាគោលដៅរបស់ក្រសួងបរិស្ថានដែលបានជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចិញ្ចឹមជ្រូក ដែលអាចពឹងពាក់លើចំណីក្នុងស្រុក និងការរីកលូតលាស់តាមលក្ខណៈធម្មជាតិ មិនតែប៉ុណ្ណោះអាចយកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងការរកប្រាក់ចំណូលសម្រាប់ជីវភាព ។ ឯកឧត្តមអគ្គនាយកបន្តថា បន្ទាប់ពីទទួលបានគោលការណ៍ក្រោយសន្និតបាតក្រសួងបរិស្ថានកាលពីឆ្នាំស២០១៧ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបង្កើតស្ថានីយ៍ចិញ្ចឹមជ្រូកពូជនេះបាន២កន្លែងទាំងនៅទីនេះ និងមួយកន្លែងទៀតនៅក្នុង ខេត្តមណ្ឌលគិរី ដែលជាសហគមន៍តំបន់ការពារធម្មជាតិដែរ ។
មជ្ឍមណ្ឌលចិញ្ចឹមជ្រូកកណ្តុរ (ជ្រូកពូជជនជាតិ) នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅភូមិសាស្រ្តខេត្តពោធិ៍សាត់ មានផ្ទៃដីសរុបចំនួន៣ហិចតា ។ សូមបញ្ជាក់ថានៅក្នុងការចុះពិនិត្យមជ្ឍមណ្ឌលចិញ្ចឹមជ្រូកកណ្តុរ និងជួបសំណេះសំណាល ជាមួយមន្រ្តីបរិស្ថានខេត្តរួចមក ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ ក៏បានអញ្ជើញដាំកូនឈើ ជានិមិត្តរូបក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ផងដែរ ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី