នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃច័ន្ទ ៨កើត ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹក នាំកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសាងសង់អគារស្នាក់ការកណ្តាល ធនាគារស្ថាបនា ភីអិលស៊ី នៅលើផ្ទៃដីទំហំ ២.១១៣ ម៉ែត្រ ក្រឡា ដែលមានទីតាំងស្ថិតនៅភូមិ១៤ សង្កាត់ភ្នំពេញថ្មី ៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញរបស់ក្រុមហ៊ុនម៉ារ៉ូហាន់ អ៊ិន វេសម៉ិន (ខេម បូឌា)។
កិច្ចប្រជុំនេះ បានសម្រេចលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
១. ក្រុមហ៊ុន ត្រូវគិតគូរឱ្យបានល្អិតល្អន់ អំពីចំណតយានយន្ត និង ម៉ូតូ របស់ធនាគារ
២. ក្រុមហ៊ុន ត្រូវគ្រប់គ្រងសំណល់ រឹង-រាវ ដែលចេញ ពី គម្រោងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមុននឹងបង្ហូរ ចូលទៅកាន់លូ សាធារណៈ
៣. ក្រុមហ៊ុន ត្រូវគ្រប់គ្រងបញ្ហាចរាចរណ៍ ឱ្យបានល្អ ជៀស វាង ការកកស្ទះ​នាំឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ សាធារណជន នៅពេលដឹកសម្ភារៈចូលការដ្ឋាន
៤. ក្រុមហ៊ុន ត្រូវចុះកិច្ចសន្យា ជាមួយប្រជាពលរដ្ឋ ក្នុងការផ្តល់ សំណងជូនពួកគាត់ប្រសិនបើការសាងសង់ ធ្វើឱ្យប៉ះពាល់ដល់ លំនៅដ្ឋានរបស់ពួកគេ មុននឹងចាប់ផ្តើមការសាងសង់
៥. ក្រុមហ៊ុន ត្រូវចល័តគ្រឿងចក្រ និងដឹកជញ្ជូនអាចម៍ដីចេញពី ការដ្ឋាននៅពេលយប់ ជៀសវាងប៉ះពាល់ដល់ចរាចរណ៍ និងខូច សោភ័ណភាពផ្លូវសាធារណៈ
៦. ក្រុមហ៊ុន ត្រូវបញ្ចូលបន្ថែមការពិគ្រោះយោបល់ជាមួយមន្ទីរ ដែនដី នគរូបនីយកម្មនិងសំណល់ និងមន្ទីរពាក់ព័ន្ធផ្សេងៗ ព្រម ទាំងសហការឱ្យបានល្អជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន
៧. ក្រុមហ៊ុន ត្រូវគិតគូរឱ្យបានល្អិតល្អន់ អំពីការរក្សាទុកផ្ទៃបៃតង និងការដាំដើមឈើនៅក្នុង និងជុំវិញបរិវេណអគារ ជៀស វាង ការហូរច្រោះ និងការកើនឡើងកម្តៅ
៨. ក្រុមហ៊ុន ត្រូវគិតគូរអំពីសុវត្ថិភាព នៅពេលសាងសង់
៩. ក្រុមហ៊ុន ត្រូវបញ្ចូលបន្ថែមប្លង់រចនាអគារ ដោយបញ្ជាក់ឱ្យ បានច្បាស់ អំពីទីតាំងនីមួយៗ ដូចជាទីតាំងដាក់ម៉ាស៊ីនភ្លើង ទីតាំង សាងសង់អាងប្រព្រឹត្តិកម្ម
១0. សូមឱ្យម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា កែសម្រួល របាយការណ៍ឡើងវិញ តាមមតិយោបល់របស់ក្រុមការងារ នៃ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមការងារដែល មានវត្តមាននៅក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ។ គួសបញ្ជាក់ថា៖កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ឋ រដ្ឋបាល រាជធានីភ្នំពេញ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និង ក្រុមហ៊ុនទីប្រឹក្សា អ ស៊ី ប៊ី ស៊ី ស៊ី។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ