ស្របតាមអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន។
អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តបំពេញមុខងារជាសេនាធិការឱ្យក្រសួងបរិស្ថាន ក្នុងការរៀបចំនិងតាមដានការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តពាក់ព៍ន្ធនឹងវិស័យបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព។