នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំក្រុមការងារជួយសហគមន៍តំបន់ការពារធម្មជាតិដែលទើបបង្កើតឡើងដោយក្រសួងបរិស្ថាន ដើម្បីជួយអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋតាមមូលដ្ឋាននៃតំបន់ការពារធម្មជាតិ។

លោកជំទាវបានលើកឡើងថា ក្រុមការងារនេះ មានតួនាទីភារកិច្ចសំខាន់ធ្វើការសិក្សានិងលើកសំណើជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នូវយុទ្ធសាស្រ្ត ផែនការ គម្រោង និងគំរូអនុវត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ដោយបន្សីទៅនឹងក្របខណ្ឌស្ថាប័ន គោលនយោបាយ និងបទដ្ឋានគតិយុត្តរបស់ក្រសួបរិស្ថាន ព្រមទាំងធានាបាននូវខ្សែច្រវាក់តម្លៃ និងនិរន្តរភាព។ ជាមួយគ្នានេះក្រុមការងារសម្របសម្រួលការងារ ដើម្បីបង្កើតឱកាសកាន់តែល្អប្រសើរសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ព្រមទាំងលើកកម្ពស់សមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្សព្វផ្សាយបច្ចេកទេស និងការគាំទ្រជាសម្ភារៈ និងធនធានចាំបាច់ ជាពិសេសលើការដាំដុះ និងចិញ្ចឹមសត្វ ព្រមទាមងការងារផ្សេងទៀត លើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថានី បានលើកទឹកចិត្តឱ្យក្រុមការងារថ្មីនេះ យកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវដើម្បីបង្កើតជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរយៈពេលវែង និង ខ្លី ដោយសហការជាមួយដៃគូ និងអ្នកពាក់ព័ន្ធ ដើម្បីចូលរួមជំរុញការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញនៅមកពីមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងគោលនយោបាយនវានុវត្តន៍ ហៅថា CSIP បានចូលរួមធ្វើបទបង្ហាញពីគម្រោងសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត លើគំរូអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព (Sustainable Community Development Model)សំដៅគាំទ្រដល់កម្មវិធីការងារគោលនយោបាយ និងដំណើរការគម្រោងជួយជីវភាពសហគមន៍ បន្ថែមលើកយន្តការដែលក្រសួងបរិស្ថានកំពុងប្រតិបត្តិ និងផែនការសកម្មភាពនានា ដើម្បីការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប