នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានទទួលជួបឯកឧត្តម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស(Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា ក្នុងគោលបំណងស្វែងយល់លើកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា។ ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ហើយមើលឃើញពីការអភិវឌ្ឍជឿនលឿននៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានវិស័យបរិស្ថានផងដែរ។ ឯកឧត្តម បានពិនិត្យឃើញថាកម្ពុជាគឺជាប្រទេសដ៏គំរូមួយដែលអាចដកស្រង់បទពិសោធន៍ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាន។ ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ទីម័រខាងកើត និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន សំដៅធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕

ព័ត៌មានបន្ថែម

ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
ថ្ងៃ សុក្រ, 21 វិច្ឆិកា, 2025 ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025 កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ថ្ងៃ ពុធ, 19 វិច្ឆិកា, 2025 កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)