នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន លោកជំទាវ ម៉ុម ថានី ពិនិត្យមើលវឌ្ឍនភាពការងារ និងលើកទិសដៅការងារអនុវត្តបន្ត ដោយមាន ការចូលរួមពី ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន សរុប៣០ នាក់។ លទ្ធផលនៃកិច្ចប្រជុំ មានដូចខាងក្រោម៖

១. នាយកដ្ឋានជំនាញត្រូវរៀបចំព័ត៌មាន និងទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ

២. រៀបចំលេខាធិការដ្ឋានបណ្តាញសហគមន៍ថ្នាក់ជាតិ

៣. រៀបចំបង្កើតក្រុមការងារសហគមន៍ ដើម្បីត្រូវរៀបចំកិច្ចប្រជុំប្រចាំជាមួយដៃគូអភិវឌ្ឍន៍លើការងារលើកកម្ពស់ជីវភាពសហគមន៍

៤. រៀបចំទស្សនកិច្ចសិក្សា ដើម្បីពិនិត្យ និងវាយតម្លៃលើកកម្ពស់ជីវភាពសហគមន៍ ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាល

៥. ពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការផ្លាស់ពីការទិញសត្វផ្តល់ឱ្យសហគមន៍ប្រើប្រាស់ថវិការដ្ឋផ ទៅជាបង្គន់អានាម័យ និងស្អាត។

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ