កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការស្រង់ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ បន្ទាប់ពីកិច្ចពិភាក្សារួច ឯកឧត្តមប្រធានបានឯកភាពពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្ត ដើម្បីកំណត់ថ្ងៃឱសានវាទ ក្នុងការបញ្ចប់ការប្រមូលទិន្នន័យ shapefile និងតារាងសម្រង់ទិន្នន័យ ឱ្យបានលឿនបំផុត ដើម្បីអាចផ្ទៀងផ្ទាត់ និងបូកសរុបជារបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារស្រង់ទិន្នន័យដីធ្លី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ និងមានការអញ្ជើញចូលរួមពីលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តសៀមរាប ព្រមទាំងអស់លោក ដែលជាសមាជិកក្រុមការងារទទួលបន្ទុកស្រុកនីមួយៗ សរុបចំនួន១២នាក់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ