ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា វីរៈភាពរបស់ពុក ម៉ែ បងប្អូនទាំងអស់ គឺបានផ្តល់សេចក្តីសុខដល់ក្មេងៗជំនាន់ក្រោយ និងជាកម្លាំងចិត្តជំរុញឱ្យពួកគាត់ចូលរួមការពារសន្តិភាព ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជន ដែលជាអតីតយុទ្ធជន នគរបាល មន្ត្រីរាជការស៊ីវិល នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក-សមាជិការជាច្រើននាក់ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ាង សុផល្លែត បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែបានគិតគូពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មូលដ្ឋានទូទាំងប្រទេស ពិសេសចាត់មន្រ្តីគណបក្សចុះជាប់ជាប្រចាំ ។

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ បានបញ្ជាក់បន្ថែមថា ការជួបសំណេះសំណាលនៅថ្ងៃនេះ គឺជាការដឹងគុណចំពោះពុក ម៉ែ បងប្អូន ដែលបានលះបង់កម្លាំង កាយចិត្ត អាយុជីវិត ចូលរួមបម្រើជាតិមាតុភូមិនាពេលកន្លងមក ឱ្យទទួលបានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដែលនេះជាគំរូវីរៈភាពដ៏អស្ចារ្យសម្រាប់យុវជនជំនាន់ក្រោយ ជំរុញឱ្យពួកគាត់យល់ច្បាស់ពីសច្ចភាពប្រវត្តិសាស្ត្រ ចូលរួមសកម្មភាពកិច្ចការនានាបម្រើដល់សង្គមជាតិ ការពារសន្តិភាព និងគាំទ្រសម្តេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ និងឯកឧត្តមបណ្ឌិត ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប