ក្រោយពីការធ្វើដំណើរដ៏វែងឆ្ងាយពីខេត្តមណ្ឌលគិរី កូនសត្វខ្លាឃ្មុំតូចមួយក្បាល ដែលជួយសង្គ្រោះដោយពលរដ្ឋ និងប្រគល់ជូនមន្ត្រីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឥឡូវនេះបានបញ្ជូនមកដល់ដៃអ្នកជំនាញនៃអង្គការ Free the Bears នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅដើម្បីបន្តការថែទាំ និងចិញ្ចឹមថែរក្សាឱ្យមានសុខភាពល្អ។ រូបភាពដែលទទួលបាន កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំងយ៉ាងយកចិត្តទុកដាក់ពី សំណាក់អ្នកជំនាញផ្នែកសត្វខ្លាឃ្មុំ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធដែលបានបំពេញការងារសង្គ្រោះកូនសត្វខ្លាឃ្មុំនេះ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរួមនឹងអង្គការដៃគូដែលបានចូលរួមក្នុងកិច្ចការនេះ។ ឯកឧត្តមបានថ្លែងថា នេះគឺជាការបង្ហាញពីកិច្ចសហការគ្នាក្នុងជួយសង្គ្រោះ ថែរក្សា អភិរក្សសត្វព្រៃនៅកម្ពុជា និងក៏បានបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋលើសារប្រយោជន៍នៃជីវៈចម្រុះ និងការចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ។ សត្វព្រៃដែលជាផ្នែកយ៉ាងសំខាន់ក្នុងការថែរក្សាតុល្យភាពនៃបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី ដែលយើងទងអស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សាការពារនិងអភិរក្សឱ្យ បានគង់វង្ស។
គួររំឭកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង និងស្នាក់ការខ្ទង់អន្ទ្រង នៃដែនជម្រកសត្វព្រៃភ្នំព្រេច បានទទួលកូនសត្វខ្លាឃ្មុំតូចចំនួន ០១ ក្បាលមានទម្ងន់ ៧គីឡូ ក្រាមពីប្រជាសហគមន៍តំបន់ការពារធម្មជាតិរស់នៅក្នុងស្រុកកែវសីម៉ា ដែលរូបលោកបានចូលក្នុងព្រៃតាមឃ្វាលសត្វក្របី ហើយបានប្រទះឃើញកូនសត្វខ្លាឃ្មុំស្រែកយំ មិនឃើញមេរបស់វា ដោយរូបលោកខ្លាចកូនខ្លាឃ្មុំងាប់ លោកក៏បានចាប់យកមកភូមិ ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញថែរក្សា។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងអប់រំនាពេលកន្លងមក និងជាពិសេសតាមរយៈយុទ្ធនាការអន្ទាក់សូន្យដែលផ្តួចផ្តើមនិងដឹកនាំដោយក្រសួងបរិស្ថាន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានការយល់ដឹងខ្ពស់ពីសារៈសំខាន់នៃជីវៈចម្រុះ ពីផលប៉ះពាល់នៃអន្ទាក់ និងមានភាពសកម្មក្នុងការចូលរួមរាយការណ៍ពីការជួញដូរសត្វព្រៃខុសច្បាប់ និងការជួយ សង្គ្រោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមសាច់សត្វព្រៃសូមបញ្ឍប់ការហូបសាច់សត្វព្រៃដើម្បីចូលរួមការពារសត្វព្រៃ និងម្យ៉ាងទៀតសាច់សត្វព្រៃមិនផ្តល់ផលអ្វីល្អសម្រាប់ សុខភាពឡើយ គឺមានតែបង្កផលប៉ះពាល់ដោយសារតែតាមការសិក្សាបែបវិទ្យាសាស្ត្រ សាច់សត្វព្រៃមាន វីរ៉ុសអាក្រក់ៗច្រើន៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31