លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកការងារមជ្ឈមណ្ឌលកេសរកូល តំណាងឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមការងារកិច្ចសហប្រតិបត្តិការ រៀបចំ អនុវត្ត និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍នានា ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅសាលប្រជុំប្រាជ្ញស៊ុន ក្រសួងបរិស្ថាន។

តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបានណែនាំពីសមាសភាព តួនាទីភារកិច្ចរបស់ក្រុមការងារ និងបានពិនិត្យផ្តល់យោបល់លើវឌ្ឍនភាពការរៀបចំកសិដ្ឋានសួនសួគ៌ាមហេន្រ្ទបព៌ត ការអនុវត្តគម្រោង Evergreen Sanctuary និងផែនការសហការអភិវឌ្ឍន៍មជ្ឈមណ្ឌលរបស់ក្រុមហ៊ុនវិនិយោគជប៉ុន ដែលគ្រោងអនុវត្តក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ផងដែរ៕

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេស និងមន្រ្តីរដ្ឋបាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីពន្លឿនសកម្មភាពកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់ (Super Pollutant Accelerator Programme)
ថ្ងៃ អង្គារ, 3 វិច្ឆិកា, 2026 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេស និងមន្រ្តីរដ្ឋបាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីពន្លឿនសកម្មភាពកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់ (Super Pollutant Accelerator Programme)