ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិភាក្សា ស្តីពីការងារគ្រប់គ្រងនិងការអនុវត្តគម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមា ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងអង្គការ WCS ប្រចាំកម្ពុជា និងមន្រ្តីឧទ្យានុរក្សផងដែរ។

ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់បន្តឱ្យដឹងថា ក្រសួងបរិស្ថានបានចាត់ទុកអង្គការនានា ជាដៃគូដ៏ល្អក្នុងការរួមចំណែកគាំទ្រវិស័យបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណអង្គការ WCS ដែលបានចូលរួមអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ សត្វព្រៃជាច្រើនប្រភេទ និងចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍។

នេះគឺជាមោទនភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ សហគមន៍ទេសចរណ៍ធម្មជាតិ ស្រូវមិត្តភាពសត្វព្រៃ និងចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន តាមរយៈការគាំទ្រជាថវិកាកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹកស្អាត សូឡា ជាដើម៕

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន