ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រជុំស្តីអំពីវឌ្ឍនៈភាពរបស់នាយករដ្ឋនវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នាព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។

សមាសភាពដែលចូលរួមក្នុងថ្ងៃនេះផងដែរមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋាន ឯកឧត្តមអគ្គនៃអគ្គនាយកគាំពារបរិស្ថាន ប្រធាននាយកដ្ឋាន និងការិយាល័យចំណុះនាយកដ្ឋានទាំង ១០ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យ លោក ជួប ស៉ីវុត្ថា ប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ាល់បរិស្ថាន ប្រធានការិយាល័យទាំង១០ ចំណុះនាយកដ្ឋានធ្វើសេចក្តីរាយការណ៍ អំពីការគ្រប់គ្រង និងដឹកនាំនាពេលកន្លងមក ។

ថ្លែងផ្តាំផ្ញើនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រុញដល់នាយកដ្ឋាន ត្រូវអនុវត្តឲ្យបាននូវតួនាទី និងភារកិច្ចដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តដែលមានកន្លងមក សំដៅធ្វើយ៉ាងណាដើម្បីចូលរួមចំណែកអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ និងពង្រឹងស្ថាប័ន តាមរយៈ ការសម្របសម្រួល ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីចុះអង្កេត តាមដាន និងពង្រឹងការអនុវត្តផែនការគ្រប់គ្រង បរិស្ថាន ដែលមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម៕

   

 

         

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធនាការបៃតង និងពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ចន្ទ, 27 កក្កដា, 2026 ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធនាការបៃតង និងពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
មន្រ្តីបរិស្ថាននៅតាមតំបន់ការពារធម្មជាតិបន្តពង្រឹងភាពស្អាត យកច្បាប់ទៅប្រើប្រាស់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព
ថ្ងៃ ព្រហស្បតិ៍, 8 មករា, 2026 មន្រ្តីបរិស្ថាននៅតាមតំបន់ការពារធម្មជាតិបន្តពង្រឹងភាពស្អាត យកច្បាប់ទៅប្រើប្រាស់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព
សមាគមនារីកម្ពុជាក្រសួងបរិស្ថានបន្ដសកម្មភាពមនុស្សធម៌ ជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លាមពានរបស់កងទ័ពថៃមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ ពុធ, 17 ធ្នូ, 2025 សមាគមនារីកម្ពុជាក្រសួងបរិស្ថានបន្ដសកម្មភាពមនុស្សធម៌ ជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លាមពានរបស់កងទ័ពថៃមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា