ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ នាខេត្តឈៀងម៉ៃ ប្រទេសថៃ ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិដយថានុន ដែលស្ថិតនៅក្នុងខេត្តឈាងម៉ៃ ប្រទេសថៃ ដើម្បីផ្លាស់ប្ដូរបទពិសោធក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ នៃព្រះរាជាណាចក្រថៃ និង តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រម្ពុជា ដែលក្នុងនោះគណៈប្រតិភូបានទស្សនា៖
១- តំបន់ការពារទីជម្រាលដែលខ្ពស់ជាងគេក្នុងប្រទេសថៃ
២- ទស្សនាសហគមន៍តំបន់ការពារធម្មជាតិ និងពិភាក្សាអំពីការសម្របសម្រួល និងគ្រប់គ្រងភ្ញៀវទេសចរណ៍ដោយសហគមន៍
៣- ទស្សនាគម្រោងការពារ និងអភិរក្សប្រភេទអ័រគីដេព្រៃដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជ
៤- ទស្សនាតំបន់ទឹកធ្លាក់ដែលធំជាងគេក្នុងឧទ្យានជាតិ និង
៥- ពិភាក្សាផ្លាស់ប្ដូរបទពិសោធក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិជាមួយមន្ត្រីនៃ នាយកដ្ឋានការពាឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ (DNP) នាយកឧទ្យានជាតិ ព្រមទាំងចូលរួមដាំដើមឈើអនុស្សាវរីយ៍ផងដែរ៕

 


ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា