«ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា គឺជាការឆ្លើយតបសំខាន់ ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងអនុវត្តផង និងការបោះជំហានទៅរកភាពស្អាត ភាពបៃតង ឱ្យកាន់តែល្អប្រសើរ ដែលអាចឱ្យយើងរួមគ្នា សម្រេចបានចីរភាពតរៀងទៅ» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីភាពកម្ពុជា ចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ វេទិកានេះ រៀបចំឡើងដោយក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) និងទទួលបានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងសហគមន៍ ភ្ញៀវជាតិនិងអន្តរជាតិជាច្រើ់ននាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា វេទិកានាថ្ងៃនេះ បានបង្កើតភាពជាដៃគូបន្ថែមទៀត ក្នុងការពង្រឹងការប្តេជ្ញាចិត្ត ការបង្កើតគំរូការងារ ប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំរុញការបណ្តុះ ចែកកូនឈើ ការដាំស្តារព្រៃឈើ ដើម្បីបង្កើនភាពបៃតង ការរលើកកម្ពស់ជីវភាពសហគមន៍ ក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ ចំពោះការការចូលរួម និងការខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសពី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន នាពេលកន្លងមក ក្នុងនោះភាពស្អាត បានចាប់ផ្តើមពីក្នុងខ្លួន ភាពស្អាតនៅក្រៅខ្លួន និងភាពស្អាតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងសង្កត់ធ្ងន់លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានផ្តល់ការគាំទ្រឱ្យដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភបឺ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយមានបេសសកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅសំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាឆ្នាំ២០២៥ នេះត្រូវបានរៀបចំឱ្យមានបទបង្ហាញ និងការចូលរួមពិភាក្សាគ្នាលើអាទិភាពសំខាន់ចំនួន៣៖

ទី១) វិស័យកសិម្មក្នុងបរិបទសេដ្ឋកិច្ចចក្រា៖ ការចែករំលែកបទពិសោធ និងគំនិតច្នៃប្រឌិតនៃការកែច្នៃសំណល់កសិកម្មទៅជាគុណតម្លៃបន្ថែមសម្រាប់ កាសសេដ្ឋកិច្ច ដូចជាតាមរយៈការកែច្នៃសំណល់កសិកម្មទៅជាជីវឥន្ធនៈ ឬជីវម៉ាស ការគិតគូរអំពីការប្រែប្រួលអាកាសធាតុដែលបញ្ចេញពីវិស័យកសិកម្ម និងគិតគូរអំពីខ្សែសង្វាក់ផលិតកម្មដែលអាចកាត់បន្ថយសំណល់កសិកម្ម សំណល់ប្លាស្ទិកកសិកម្ម ឬបម្លែងទៅជាគុណតម្លៃផ្សេងៗ

ទី២) គោលនយោបាយ ការអនុវត្តផែនការគ្រប់គ្រងសំណល់រឹងតាមបែបសេដ្ឋកិច្ចចក្រា៖ ជំរុញការអនុវត្តអាទិភាព និងសរសរស្តម្ភដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ – ២០២៨ គឺ ភាពស្អាត ភាពបៃតង និងនិរន្តរភាព។

ទី៣) ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងយេនឌ័រ៖ ការគិតគូរវិស័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងនឹងត្រូវបានបញ្ជ្រាប ទៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យពាក់ព័ន្ធ និងមានទំនាក់ទំនងគ្នា៕

 

 

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន