នាយកដ្ឋាន គ្រប់គ្រងសារធាតុគ្រោះថ្នាក់
តួនាទី និងភារកិច្ច
នាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់មានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រោងគោល នយោបាយ ផែនការ និងថវិកា លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការ ត្រួតពិនិត្យលើដំណើរការគ្រប់គ្រង កែច្នៃ កម្ទេចចោល និងការបោះបង់ចោលសារធាតុគ្រោះថ្នាក់ រួមទាំងកាំរស្មី វិទ្យុសកម្ម និងអេឡិចត្រូម៉ាញ៉េទិច និងសំណល់គ្រោះថ្នាក់ និងការកំណត់អំពីប្រភេទ និងចំណាត់ថ្នាក់ នៃសារធាតុគ្រោះថ្នាក់ និងសំណល់គ្រោះថ្នាក់ ក៏ដូចជា រៀបចំគោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នូវសារធាតុគ្រោះថ្នាក់ ដើម្បីធានាសុខភាពសាធារណៈ និងបរិស្ថាន រៀបចំស្តង់ដារបច្ចេកទេស និងត្រួតពិនិត្យលើប្រតិបត្តិការសេវាកម្មប្រមូល ដឹកជញ្ជូន កែច្នៃ ការធ្វើប្រព្រឹត្តកម្ម និងទីលានទុកដាក់សំណល់គ្រោះថ្នាក់ ជាពិសេសសម្របសម្រួលជាមួយស្ថាប័ន ឬអង្គភាពពាក់ព័ន្ធក្នុងការជម្រុញការរៀបចំផែនការសកម្មភាពឆ្លើយតប និងករណីគ្រោះឧបទ្ទវហេតុនៃការឆេះ ផ្ទុះ ការកំពប់ ការលេចធ្លាយសារធាតុគ្រោះថ្នាក់ ឬសំណល់គ្រោះថ្នាក់ និងរៀបចំរបាយការណ៍ពីកម្រិតនៃការសាយភាយជាតិពុលនៃសារធាតុគ្រោះ ថ្នាក់ ឬសំណល់គ្រោះថ្នាក់ទៅក្នុងបរិស្ថាន និងអំពីផលប៉ះពាល់ដល់សុខភាពសាធារណៈ។
(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)
នាយកដ្ឋានគ្រប់គ្រងសំណល់រឹងមានការិយាល័យចំណុះចំនួន ៤៖
-ការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-ការិយាល័យគ្រប់គ្រងសំណល់វិទ្យុសកម្ម និងជីវសាស្ត្រ
-ការិយាល័យគ្រប់គ្រងសារធាតុគ្រោះថ្នាក់
-ការិយាល័យគ្រប់គ្រងសំណល់គ្រោះថ្នាក់
អង្គការលេខ
