នាយកដ្ឋាន រង្វាន់ និងលើកទឹកចិត្ត
តួនាទី និងភារកិច្ច
ដូចមានចែងក្នុងអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦អគ្គនាយកដ្ឋានគាំពារបរិស្ថានជាសេនា ធិការឱ្យក្រសួង បរិស្ថានក្នុងការគ្រប់គ្រង នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត មានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រាងគោល
នយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការ និងថវិកា បង្កើតកម្មវិធីសម្រាប់ជំរុញទម្លាប់ល្អ ខាងប្រតិបត្តិការបៃតង ឬមេត្រីភាពបរិស្ថាន ក៏ដូចជាផ្សព្វផ្សាយជាសាធារណៈនូវស្តង់ដារ និងគោលការណ៍ ណែនាំនានា អំពីទម្លាប់ល្អខាងប្រតិបត្តិការបៃតង ឬមេត្រីភាពបរិស្ថាន និងផ្តល់ការគាំទ្រ បច្ចេកទេសស្តីពីទម្លាប់ល្អ ខាងប្រតិបត្តិការបៃតង ឬមេត្រីភាពបរិស្ថាន ដល់បុគ្គលវិស័យសាធារណៈ វិស័យឯកជន សង្គមស៊ីវិល ដើម្បីលើកទឹកចិត្តក្នុងការទទួលបានសមិទ្ធផលដែរគួរទទួលរង្វាន់។
(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)
នាយកដ្ឋានមានការិយាល័យចំណុះចំនួន ៤៖
-ការិយាល័យរដ្ឋបាល ផែនការ និងហរិញ្ញវត្ថុ
-ការិយាល័យស្តង់ដារមេត្រីភាពបរិស្ថាន
-ការិយាល័យវាយតម្លៃគុណវុឌ្ឍិ
-ការិយាល័យរង្វាន់មេត្រីភាពបរិស្ថាន
អង្គការលេខ
ទំនាក់ទំនងក្រសួង
អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ
info@moe.gov.kh
(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540