នៅរសៀលថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងប្រចាំប្រទេសថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងភាពជាដៃគូយូរអង្វែងរបស់ UNDP ក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវតុល្យភាពបរិស្ថានល្អប្រសើរ។

ចំពោះលទ្ធផលការងារល្អប្រសើរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពេញចិត្តជាខ្លាំងចំពោះលទ្ធផលនេះ និងបានអនុញ្ញាតឱ្យប្រកាសជាផ្លូវការ នៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញាខាងមុខ។ ជាមួយគ្នានេះ ការបង្រៀន និងបណ្តុះបណ្តាលជំនាញដល់ប្រជាសហគមន៍មូលដ្ឋាន ឱ្យពួកគេមានចំណេះដឹង ជំនាញ ក្លាយជាសហគ្រិនភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍នៅក្នុងមូលដ្ឋានផ្ទាល់របស់ពួកគេ គឺជាវត្ថុបំណងដ៏ចម្បងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីគោលនយោបាយជាតិ ដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាត្រីវិស័យ។ ហើយគំនិតផ្តួចផ្តើមនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ ធ្វើឱ្យគម្រោងអភិវឌ្ឍមាននិរន្តភាពប្រកបដោយការចូលរួម និងអាចជួយប្រែក្លាយឥរិយាបថប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ មកជាអ្នកការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិវិញ។

តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា UNDP បានគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងវិស័យបរិស្ថានមួយនេះ ដែលអាចជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ផង និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផង។ UNDP នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីជួយប្រមូលមូលនិធិ និងរៀបចំយន្តការហិរញ្ញប្បទានចម្រុះ ដើម្បីធានាថាគម្រោងទាំងនោះ នឹងអាចបន្តទៅមុខប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព