ក្រសួងបរិស្ថានបានដាក់ចេញវិធានការឈ្នះៗ ដើម្បីការពារសុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគបរទេសនៅកម្ពុជា ប្រកបដោយតម្លាភាព និងគណនេយ្យភាពក្នុងសង្គម។ ការដាក់ចេញវិធានការឈ្នះៗនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី និងប្រតិភូក្រុមវិនិយោគិនជប៉ុន នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះវត្តមានរបស់ប្រតិភូក្រុមវិនិយោគិនជប៉ុន ក្នុងជំនួបនាថ្ងៃនេះ ដែលជាការបង្ករឱកាសងាយស្រួលសម្រាប់អ្នកវិនិយោគិនបរទេសទាំងអស់ដោយស្មើភាព និងតម្លាភាព។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានដាក់ចេញនូវការប្រើប្រាស់ Checklist សាកល្បង តាមប្រព័ន្ធអនឡាញដែលមាននៅលើវេបសាយរបស់ក្រសួងបរិស្ថាន ដើម្បីជួយការពារដល់វិនិយោគិនបរទេសទាំងអស់ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងវិស័យបរិស្ថាននៅកម្ពុជា។ ក្រសួងបរិស្ថានបានអំពាវនាវ និងស្នើឱ្យក្រុមហ៊ុន និងអ្នកវិនិយោគទាំងអស់ប្រើប្រាស់ Checklist តាមប្រព័ន្ធអនឡាញរបស់ក្រសួងបរិស្ថានដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានជាក់លាក់ តម្លាភាពការងារ ប្រកបដោយគណនេយ្យភាព។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី និងកោតសរសើរក្រសួងបរិស្ថានដែលបានយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគបរទេសទាំងអស់រួមទាំងអ្នកវិនិយោគជប៉ុនផងដែរ។ ឯកឧត្តម ឯកអគ្គ រដ្ឋទូតជប៉ុនមានជំនឿថា ការបង្កឱកាសដ៏ល្អនេះនឹងជួយឱ្យកម្ពុជាទទួលបានអ្នកវិនិយោគិនបរទេសច្រើន។ ជាពិសេសការគោរពច្បាប់វិនិយោគនៅកម្ពុជា គឺជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដោយតម្លាភាព និងគណនេយ្យភាពសង្គម៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ