ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រទះឃើញប្រភេទខ្លាត្រី កាលពីពេលថ្មីៗនេះ នៅតំបន់បឹងទន្លេសាប បានបង្ហាញពីការរីកចម្រើននៃប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ជាមួយគ្នានេះ គឺភស្តុតាងនិងពីការដាក់ចេញដ៏ត្រឹមត្រូវនៃគោលនយោបាយរបស់កម្ពុជា ក្នុងនោះមានយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធលើការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។

សូមបញ្ជាក់ថា កម្ពុជាប្រទះឃើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ កំណត់ត្រារូបភាពនៃសត្វខ្លាត្រី ដ៏កម្រត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលបានស្ដារឡើងវិញ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ខ្លាត្រីនេះត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ កាលពីពាក់កណ្តាលឆ្នាំ២០២៥។ នេះគឺជាកំណត់ត្រាលើកទីពីរនៃការរកឃើញសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូល ដែលជាក្តីសង្ឃឹមសម្រាប់ការស្ដារឡើងវិញនូវថនិកសត្វប្រភេទនេះ។

សត្វខ្លាត្រីមានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាក្រុមងាយរងគ្រោះ ដោយមានចំនួនរបស់វាត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានតិចជាង ១ម៉ឺន ក្បាលនៅទូទាំងពិភពលោក។

នៅប្រទេសកម្ពុជា ខ្លាត្រីពុំសូវមានច្រើននោះទេ។ វត្តមាននៃសត្វនេះ មានរស់នៅនៅតំបន់មួយចំនួន ដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោងកាង ឧទ្យានជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ (រកឃើញវត្តមានលើកទី១ កាលពីឆ្នាំ២០២២)។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ