នៅរសៀលថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលបានជួបជាមួយលោក បាត វ៉ារុន (Varun Bhat) ជាប្រធានផ្នែកយុទ្ធសាស្ត្រអាស៊ី និង M&A នៃក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) ឯ.ក។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានលើកឡើងជុំវិញការវិនិយោគលើកសិដ្ឋានចិញ្ចឹមសត្វ សម្រាប់បម្រើការស្រាវជ្រាវវេជ្ជសាស្ត្រសកល ដែលមានទុនវិនិយោគប្រមាណជាង ៥០០ លានដុល្លារ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការវិនិយោគស្អាតនៅកម្ពុជា ដោយបានណែនាំឱ្យក្រុមហ៊ុនធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA ជាមុន ដើម្បីការការពារសត្វស្វា និងជំរុញឱ្យក្រុមហ៊ុនចូលរួមសហការទប់ស្កាត់ ការលួចចាប់សត្វស្វាខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់កោះ ដើម្បីប្រែក្លាយតំបន់ទាំងនោះ ជាកន្លែងគ្មានការបំភាយកាបូន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបដិសេធមិនឱ្យមានការដឹកជញ្ជូនទឹកកខ្វក់ដែលមិនទាន់ចម្រោះឡើយ ព្រោះវាខុសច្បាប់ និងអាចប៉ះពាល់ដល់ប្រភពទឹកស្ទឹង បំផ្លាញជីវៈចម្រុះ និងសុខភាពសាធារណៈ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីថា “ក្រសួងនៅទីនេះផ្តល់សេវាកម្ម និងសម្របសម្រួលអាជីវកម្ម មិនមែនដើម្បីដាក់សម្ពាធឡើយ” ប៉ុន្តែត្រូវតែគោរពច្បាប់បរិស្ថានឱ្យបានខ្ជាប់ខ្ជួន។

ស្របនឹងការលើកឡើងនេះ តំណាងក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) ឯ.ក បានប្តេជ្ញាគោរពតាមការវាយតម្លៃផលប៉ះពាល់ (EIA) ដោយជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា ដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន និងមិនបង្ករការបញ្ចេញសំណល់បំពុលដល់សុខភាពសាធារណ និងបរិស្ថាន ព្រមទាំងផ្ដល់របាយការណ៍ត្រួតពិនិត្យបរិស្ថានមកក្រសួងជារៀងរាល់ឆ្នាំ ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ថ្ងៃ ពុធ, 24 មិថុនា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង