ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ដែលដឹកនាំដោយលោក ហេ អេនជា (He Enjia) ប្រធាន(TAFTAC)។ ជំនួបសម្តែងការគួរសមនេះ ប្រៀបបាននឹងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការធ្វើទំនើបកម្មសេដ្ឋកិច្ច ស្របទៅនឹងបទដ្ឋានបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាពជាសសរត្ថម្ភនៃយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីទំនាក់ទំនង និងសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ក្នុងការជំរុញឱ្យមានឧស្សាហកម្មបៃតងនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ក្រុមហ៊ុនក៏ទទួលបានផលចំណេញ ឯការបំពុលដល់សុខភាពសាធារណៈ និងបរិស្ថាន ក៏ត្រូវបានកាត់បន្ថយជាកំហិត ដែលនេះ គឺជាការវិនិយោគឧស្សាហកម្មបៃតងនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ
ថ្ងៃ ពុធ, 2 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ
ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា
ថ្ងៃ ពុធ, 2 កញ្ញា, 2026 ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា