សំបុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន ០៧គ្រាប់ ត្រូវបានគេរក ឃើញ​នៅ​តំបន់​ខ្ពង់​រាប​ភាគ​ខាង​ជើងប្រទេសកម្ពុជា ជាលើក​ដំបូង​ក្នុង​រយៈពេល០៥​ឆ្នាំចុង​ក្រោយ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ចំនួន​០៣នាក់បានរាយការណ៍ មក​កាន់​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និងអង្គការ​សមាគម​អភិរក្ស សត្វព្រៃ(WCS)។ សំបុកទាព្រៃ ស្លាបសនេះ ស្ថិតនៅក្នុងប្រហោងដើមគគីរ ដែលមានកម្ពស់ ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែន ជម្រក​សត្វ​ព្រៃ​គូលែនព្រហ្មទេព ក្បែរភូមិសំបូរ ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ។

ពងទាព្រៃស្លាបស ដ៏កម្រដែលគេប្រទះឃើញនៅក្នុងដើមគគីរ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ រូបថត៖ WCS

ទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក ពីព្រោះចំនួនរបស់ពួកវានៅបន្ត ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ការ​បាត់​បង់​ទី​ជម្រក ការរំខាននៅតាមដង ព្រែក និងការបរបាញ់ជាដើម។ ទាព្រៃស្លាបស មាន​ចំនួន​ចន្លោះ ២៥០-១០០០ក្បាល​នៅលើសាកលលោក និងមានវត្តមានតិចតួចរស់នៅ ក្នុង​ប្រទេស​កម្ពុជា៕

ដកស្រង់ពី៖ WCS Cambodia,

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ