ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែកក្កដានេះ បានជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលព្រះមហាក្សត្រទើបបានតែងតាំងគោរមងារថ្មី។ ក្នុងលិខិតដែលចេញថ្ងៃទី៣១ ខែកក្កដានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការទទួលបានគោរមងារដ៏ឧត្តុងឧត្តមនេះ គឺឆ្លុះបញ្ចាំងឱយឃើញនូវគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់ សម្តេចពិជ័យសេនា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការរួមចំណែករំដោះជាតិ ការពារជាតិ និងថែរក្សាបូរណភាពទឹកដី។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា “ជាពិសេស សម្តេចពិជ័យ បានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំប្រទេសទទួលបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

សូមរំលឹកថា ព្រះមហាក្សត្រ កាលពី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានតែងតាំងគោរមងារឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាសម្តេចពិជ័យសេនា ទៀ បាញ់៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ