លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហពន្ធ័យុវជនរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំក្រុមការងារ សសយក រាជធានីភ្នំពេញ ជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅសាលាមត្តេយ្យ ៨មីនា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

លោកជំទាវ ឌិត នីតា បានថ្លែងឱ្យដឹងថា សហភាពសហពន្ធ័យុវជនរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់សង្គមតាមរយៈក្រុមការងារគ្រួសារយើង ដោយរៀបចំជាកម្មវិធីចុះជួបសំណេះសំណាល ពិនិត្យសុខភាពជូនក្រុមគ្រួសារដែលងាយរងគ្រោះ ផ្តល់នូវអំណោយមនុស្សធម៌ ក៏ដូចជាការបង្កើតនូវវីដេអូអប់រំខ្លីៗស្តីពីសុខមាលភាពក្នុងក្រុមគ្រួសារជាដើម។ ជាក់ស្តែងក្នុងថ្ងៃនេះ ក្រុមការងារបានរៀបចំកម្មវិធីសំណេះសំណាលនេះទ្បើងដើម្បីបានជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូទាំងអស់គ្នាដែលជាអ្នកបណ្តុះបណ្តាល មើលថែនូវពន្លកសង្គម តម្រែតម្រង់ឲ្យពន្លកទាំងអស់ឲ្យដុះទ្បើងប្រកបដោយភាពរឹងមាំ ក្លាយជាពលរដ្ឋដ៏ល្អនៃសង្គមជាតិ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បាននាំនូវសម្ភារៈសិក្សា ថវិកា និងអាហារបំប៉នមួយចំនួនដែលជាការជួយឧបត្តម្ភពីសប្បរសជន សម្រាប់ចែកជូនមតេយ្យទាំង១៩ ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងមតេយ្យសាលា។

ជាមួយគ្នានេះ លោកជំទាវបានលើកទឹកចិត្តឱ្យសាលាមតេ្តយ្យទាំងអស់ ចូលរួមប្រលងប្រណាំងមាត្រីភាពបរិស្ថាន ដោយធ្វើការរៀបចំទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងរៀបចំទីធ្លាសាលាឱ្យមានអនាម័យល្អ មានផាសុខភាព ស័ក្តិសមជាកន្លែងដែលផ្តល់នូវបំនិនជីវិត និងចំណេះដឹងស្នូល។ មត្តេយ្យសាលាដែលមានបរិស្ថានស្អាតល្អ គឺមានសារៈសំខាន់ក្នុងការជំរុញការសិក្សាស្វែងយល់របស់កុមាតូច។
លោកជំទាវក៏សូមកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលមានភាពអំណត់ អត់ធ្មត់ បញ្ចេញអស់កម្លាំងកាយចិត្តក្នុងការធ្វើឱ្យកូនៗតូចៗមានឱកាសចាប់យកនូវការសិក្សាស្វែងយល់ក្នុងមជ្ឈដ្ឋានខាងក្រៅដែលមិនមែនជាសមាជិកនៃក្រុមគ្រួសាររបស់គាត់ តាំងពីអាយុពីរ-បីឆ្នាំ ដោយរៀនធ្វើកិច្ចការជាមួយគ្នា រៀនរស់នៅជាមួយគ្នា ដែលទាំងអស់នេះជាបំនិនជីវិតមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្មួយៗ តូចៗ មានភាពជឿជាក់លើខ្លួនឯង។ មិនត្រឹមតែបំនិនជីវិតទេ លោកគ្រូ អ្នកគ្រូក៏បានផ្តល់នូវចំណេះដឹងស្នូល ហើយទាំងអស់នេះ វាជាទុនមួយយ៉ាងសំខាន់សម្រាប់ពួកគាត់ប្រើប្រាស់ នៅពេលឈានចូលបឋមវ័យ និងយុវវ័យ។

លោកជំទាវ ឌិត នីតា បានសង្កត់ធ្ងន់ថា លើសពីបំនិនជីវិត លើសពីចំណេះដឹងស្នូល លោកគ្រូ អ្នកគ្រូបានផ្តល់ទៅឱ្យក្មួយៗ លោកគ្រូ អ្នកគ្រូផ្តល់ឱ្យយើងខ្ញុំទាំងអស់គ្នាជាមាតា បិតា នូវឱកាសក្នុងការធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិតផងដែរ ព្រោះថាបើមិនមានសាលាមតេ្តយ្យដែលជាកន្លែងមានសុវត្ថិភាព និងមិនមានលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានទំនុកចិត្តទេ យើងខ្ញុំដែលជាមាតា និងបិតា មិនអាចទុកកូនចោលហើយចេញទៅប្រកបរបបានទេ៕

ព័ត៌មានបន្ថែម

ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ក្រសួងបរិស្ថានបានបន្តផ្តល់ជូនធុងសំរាមចំនួន ២ ៣៥៨ ធុង ជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ដើម្បីកម្ពុជាស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ
ថ្ងៃ ចន្ទ, 27 តុលា, 2025 ក្រសួងបរិស្ថានបានបន្តផ្តល់ជូនធុងសំរាមចំនួន ២ ៣៥៨ ធុង ជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ដើម្បីកម្ពុជាស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ