“ផ្តើមពីយុទ្ធនាការសាមញ្ញ តែមានភាពយូរអង្វែងឆ្ពោះទៅភាពស្អាត ភាពបៃតង និងចីរភាព ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ” គឺជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡង ប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ នៅថៃ្ងព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ។

ថ្លែងឡើងដោយផ្ទាល់ និងប្រយោល ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យប្រតិបត្តិករទាំងអស់បន្តសកម្មភាពស្អាត និងផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីបន្សល់ទុកភាពស្អាត គ្មានសំណល់ប្លាស្ទិកជាកេរ្តិ៍ដំណែលដល់អ្នកជំនាន់ក្រោយ ឱ្យដូចជាបុព្វបុរសនាសម័យអង្គរដែលបានបន្សល់នូវប្រាសាទអង្គរវត្ត ។

ជាមួយគ្នានេះ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានគូសបញ្ជាក់បន្ថែមស្តីពី នីតិវិធីនៃការដាក់ពាក្យប្រឡងប្រណាំង តាមប្រព័ន្ធអនឡាញ Zoom និងការចុះពិនិត្យផ្ទាល់នៅទូទាំងរាជធានីខេត្ត ដែលមានសមាសភាពចូលរួមពីអភិបាល អភិបាលរង នៃគណៈ អភិបាលខណ្ឌ ក្រុង ស្រុក មន្ត្រីនៃមន្ទីរបរិស្ថានរាជធានី ខេត្ត និងមន្ត្រីនៃរដ្ឋបាលខណ្ឌ ក្រុង ស្រុក រួមទាំងមេឃុំ និងចៅសង្កាត់ ។ ចំពោះការផ្តល់រង្វាន់លើកទឹកចិត្តនេះទៀតសោត ប្រតិបត្តិករឆ្នើមនឹងទទួលបាន បណ្ណជ័យលាភី ចំនួន ១ ពានរង្វាន់ចំនួន ១ និង ថវិកាចំនួន ៣លានរៀល ។

សូមជម្រាបជូនថា ពិធីប្រគល់ជ័យលាភីប្រឡង ប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ មានគោលបំណង ផ្តល់រង្វាន់លើកទឹកចិត្តដល់ប្រតិបត្តិករ និងអាជ្ញាធរឃុំ-សង្កាត់ ដែលបានចូលរួមអនុវត្តសកម្មភាពមេត្រីបរិស្ថាន ដើម្បីចែករំលែកបទពិសោធន៍ និងផ្សព្វផ្សាយនៃគំរូភាពមេត្រីបរិស្ថាន ដែលប្រតិបត្តិករឆ្នើមទទួលបានប្រចាំឆ្នាំនេះ ទៅដល់សាធារណជនដទៃទៀតឱ្យចូលរួមប្រតិបត្តិករមេត្រីកាន់តែសកម្ម និងមានវិសាលភាពធំទូលាយជាងមុន ប្រសិទ្ធភាពជាងមុន ៕

  

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី