នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតទទួលជួបប្រតិភូអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna and Flora International-FFI) ដឹកនាំដោយលោក Ahab Charles W. Downer នាយកប្រចាំកម្ពុជា ជួបពិភាក្សាការងារ និងសំដែងការគួរសម នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះប្រតិភូអង្គការ FFI ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងបរិស្ថាន ក៏ដូចក្រសួងស្ថាប័ននានាមួយចំនួនទៀត ដែលធ្វើការងារលើវិស័យអភិរក្សធនធានធម្មជាតិក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យលោក Ahab Charles W. Downer បានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សឧទ្យានជាតិសមុទ្រកោះរ៉ុង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតកាលពីដើមខែកុម្ភៈ ថ្មីៗនេះ។ ជាលទ្ធផលក្នុងកិច្ចប្រជុំខាងលើនេះ ដោយភាគីទាំងពីបេ្តជ្ញាខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើអភិរក្សធនធានជីវៈចម្រុះសមុទ្រ ដោយក្រសួងបរិស្ថាន និងអង្គការ FFI នឹងពិនិត្យលទ្ធភាពចុះអនុស្សារណៈរួមគ្នាបន្ថែមទៀតលើការគាំទ្របច្ចេកទេស ថវិកា ដើម្បីចូលរួមចំណែកក្នុងការអភិរក្សធនធានសមុទ្រនៅតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុង៕

 

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេស និងមន្រ្តីរដ្ឋបាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីពន្លឿនសកម្មភាពកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់ (Super Pollutant Accelerator Programme)
ថ្ងៃ អង្គារ, 3 វិច្ឆិកា, 2026 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេស និងមន្រ្តីរដ្ឋបាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីពន្លឿនសកម្មភាពកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់ (Super Pollutant Accelerator Programme)