ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។

ជាមួយគ្នានេះ លោក Sardar Umar Alam ក៏បានជម្រាបជូនលទ្ធផលនៃកិច្ចប្រជុំ CMDA RPSC លើកទី២ ព្រមទាំងកិច្ចសហប្រតិបត្តិការបន្តនៃគម្រោង CMDA (Cambodia – Mekong River Delta Aquifer) ដែលផ្តោតលើការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវប្រភពទឹកក្រោមដីរួមគ្នារវាងកម្ពុជា និងវៀតណាម នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។ គម្រោងនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងជលប្រភពក្រោមដី តាមរយៈការពង្រឹងការបំពេញបន្ថែមទឹកក្រោមដីឆ្លងដែន និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គម្រោង CMDA ទទួលបានមូលនិធិពី GEF (មូលនិធិបរិស្ថានសកល) អនុវត្តដោយ FAO (អង្គការស្បៀងអាហារ និងកសិកម្ម) និងដំណើរការដោយ IUCN (សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ) ដោយមាន UNESCO (អង្គការយូណេស្កូ) ក្នុងភាពជាដៃគូ។

ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍ក្នុងការបង្កើតតំបន់អភិរក្សជីវមណ្ឌល និងឧទ្យានភូគព្ភសាស្ត្រថ្មីៗនៅកម្ពុជា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជូនជាគំនិតពិចារណាលើការដាក់បញ្ចូល កោះស្រឡៅ ដែលជាកោះសក្តានុពលមួយ ឱ្យក្លាយជាកោះអាព្យាក្រឹតកាបូន និងគ្មានសំរាមប្លាស្ទិកដំបូងគេបង្អស់នៅកម្ពុជា។ លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងបរិស្ថាន ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ UNESCO និងដៃគូពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តគម្រោងនេះ ដោយផ្តោតលើការធ្វើផែនទី និងវាយតម្លៃអត្រាថយចុះនៃធនធានទឹកក្រោមដី ដើម្បីធានានិរន្តរភាពទឹកនៅកម្ពុជាសម្រាប់ពេលអនាគត។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពី យុទ្ធសាស្ត្រចិញ្ចឹមឃ្មុំជាតិ ដែលមានគោលដៅជំរុញការផលិតទឹកឃ្មុំក្នុងស្រុក និងការលើកកម្ពស់ជីវភាពសហគមន៍ ជាពិសេសនៅក្នុងតំបន់ការពារ ដោយឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការផលិតជាចម្បង និងការធ្វើឱ្យសហគមន៍មានភាពជាម្ចាស់លើផលិតផលទាំងនោះ ដើម្បីធានាបាននូវនិរន្តរភាព និងគុណភាព៕

 

 

 

ព័ត៌មានបន្ថែម

ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងនូវចំណុចគន្លឹះលើការផ្សារភ្ជាប់គ្នា រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ក្នុងវេទិកាកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភាអាស៊ាន(AIPA)
ថ្ងៃ ពុធ, 26 សីហា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងនូវចំណុចគន្លឹះលើការផ្សារភ្ជាប់គ្នា រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ក្នុងវេទិកាកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភាអាស៊ាន(AIPA)
ក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
ថ្ងៃ អង្គារ, 25 សីហា, 2026 ក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ