ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានទាំងអស់ ធ្វើការពង្រឹងការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានមិនពិត ទាក់ទងនឹងវិស័យបរិស្ថាននិធនធានធម្មជាតិ។ ការណ៍នេះធ្វើឡើង ដើម្បីការពារកុំ ឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងកាតព្វកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ដើម្បីបុព្វហេតុបរិស្ថាន ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ និងប្រធានមន្ទីបរិស្ថានទូទាំងប្រទេស នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្ទាល់នៅទីស្តីការក្រសួងបរិស្ថាន និងតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមបានណែនាំដល់មន្រ្តីបរិស្ថាន ពង្រឹងការអនុវត្តជំហានទី២ នៃសសរស្តម្ភបៃតង (យុទ្ធសាស្រ្ត២.១) ផ្តោតលើលទ្ធផលជាក់ស្តែង លើការគ្រប់គ្រងធនធានធម្មជាតិ រួមមាន៖
– ការបន្តអនុវត្តច្បាប់១០០% មិនលើកលែងចំពោះការព្រព្រឹត្តបទល្មើសនានា
– ពង្រឹងការសហការជាមួយគណៈបញ្ជាការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌
– ពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ជាមួយក្រសួងស្ថាប័ន អង្គការដៃគូសហការ និងអភិវឌ្ឍន៍ សមាគមអង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋនៅតាមសហគមន៍​មូលដ្ឋាន ដើម្បីការពារព្រៃឈើ និងពង្រីកភាពបៃតង និងការជំរុញការបណ្តុះការដាំដើមឈើ ។

លើសពីនេះ ក្នុងការអនុវត្តជំហានទី២ ក្នុងការគ្រប់គ្រង​ធនធានធម្មជាតិ និងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងជំរុញឱ្យមានការផ្សព្វផ្សាយសកម្មភាព​ការងារសំខាន់ៗរួមមាន យុទ្ធនាការរបស់ក្រសួងបរិស្ថាន​ដើម្បីភាពស្អាត ភាពបៃតង ដូចជាការពង្រឹងការអនុវត្តច្បាប់​គ្រប់គ្រងបរិស្ថាន និងនៅតាមតំបន់ការពារធម្មជាតិ ក្នុងនោះ​ចាត់វិធានការម៉ឹងមាត់ ចំពោះបទល្មើស ធ្វើការពង្រីការស្រាវជ្រាវ និងចាត់វិធានការបញ្ជូនជនល្មើស​ទៅតុលាការ ការសម្រេចក្តីនិងការគ្រប់គ្រងលើសម្ភារៈ​ដកហូតពីបទល្មើស ស្របតាមនីតិវិធីច្បាប់។
លើសពីនេះ​ ការពង្រីក​គម្របបៃតង តាមរយៈការបណ្តុះនិង​បង្កើនការដាំដើមឈើឱ្យបានច្រើន។

«ការពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត និងការឆ្លើយតបបាន​ទាន់ពេលវេលា គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បី​ជំរុញការចូលរួមការពារបរិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ប្រសិទ្ធភាពខ្ពស់គឺថា ការបង្កើនការយល់ដឹងជាសាធារណៈ តាមរយៈ​ការផ្សព្វផ្សាយ​ទូលំទូលាយ ដែលជួយឱ្យប្រជាពលរដ្ឋ អាជ្ញាធរ អង្គការសង្គមស៊ីវិល និងដៃគូសហការទាំងអស់ យល់ច្បាស់ពីច្បាប់ ក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន របស់ប្រទេសកម្ពុជា និងស្ថានភាពពិតជាក់ស្តែង នៃភារកិច្ចការងាររបស់​ក្រសួងបរិស្ថាន។ កាលណាប្រជាពលរដ្ឋ ទទួលបាន​ព័ត៌មានច្បាស់លាស់ ពួកគាត់នឹងចូលរួម​ទប់ស្កាត់បទល្មើស​បានលឿន និងមានប្រសិទ្ធភាពជាងមុន និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ​ប្រកបដោយចីរភាព។» មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។

 

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី