ឯកឧត្តម សាយសំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានថ្លែងថា តាមរយៈការប្រឡងប្រណាំង”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌ លក្ខខណ្ឌសម្បតិទី៦ គឺនឹងបានចូលរួមជួយលើកស្ទួយ ឱ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព គ្មានសំរាម ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព មានភាពថ្លៃថ្នូរ ស៊ីវិល័យ ផ្អែកតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន។

ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព” ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយ ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព”នឹងធ្វើឱ្យទីប្រជុំជន លំនៅដ្ឋាន ទីផ្សារ ក៏ដូចជាតំបន់ទេសចរណ៍ប្រកបដោយអនាម័យ ដែលជាទីទាក់ទាញវិស័យទេសចរណ៍។
ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា កន្លងមកក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រងសំរាមតាម ភូមិ ឃុំ ស្រុក នៃបណ្តាខេត្តជាច្រើននៅកម្ពុជាសំដៅកាត់បន្ថយសំណល់រឹង និងតំបន់ស្រុកខ្លះបានបង្កើតទីលានចាក់សំរាម និងផ្តល់ជាឡដុតសំរាមថែមទៀត។ ជាមួយគ្នានេះដែរ តាមរយៈការអប់រំផ្សព្វផ្សាយបានធ្វើឱ្យពលរដ្ឋយល់ដឹង និងចូលរួមថែរក្សាអនាម័យបរិស្ថានកាន់តែប្រសើរឡើងជាបន្តបន្ទាប់។
ក្នុងពិធីនេះដែរ ដើម្បីបង្កើនប្រសិទ្ធភាព និងការអនុវត្តនូវគោលនយោបាយ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព”នេះ ឯកឧត្តម រដ្ឋមន្រ្តីបានធ្វើការណែនាំក៏ដូចជាផ្តល់អនុសាសន៍ដល់ដៃគូក្នុងការបែងចែកតួនាទីភារកិច្ចការងារ និងក៏ដូចជាជំរុញឱ្យមានការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានប្រសិទ្ធភាព និង ប្រសិទ្ធផលបន្ថែមទៀត។
ក្នុងពិធីនេះដែរ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និង ព័ត៌មានបរិស្ថានបានលើកបង្ហាញពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពនោះ គេចាំបាច់ត្រូវមានការលើកទឹកចិត្តដូចជា ផ្តល់ជាបណ្ណសរសើរ ផ្តល់ជារង្វាន់ ដល់ភូមិ ឃុំសង្កាត់ ណាដែលបានប្រតិបត្តិល្អ។
ឯកឧត្តមអគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថានបានបង្ហាញពីលក្ខណៈវិនិច្ឆ័យ និងសូចនាករសម្រាប់វាយតម្លៃ ភូមិ ឃុំសង្កាត់មានសុវត្តិភាព ហើយនិងរួមទាំងនីតិវិធីនិងដំណើរការជ្រើសរើសបេក្ខភាពជ័យលាភី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានជោគជ័យ។

គួរបញ្ជាក់ថាក្នុងពិធីនេះមន្រ្តីដែលមកពីអន្តរក្រសួងនានា បានចូលរួមជជែកពិភាក្សាយ៉ាងផុលផុស ហើយដែលត្រូវបានឯករដ្ឋមន្រ្តី សាយសំអាល់វាយតម្លៃខ្ពស់ សម្រាប់ការយកមកអនុវត្តនៃគោលនយោបាយ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព”នេះកានត់ែមានប្រសិទ្ធភាពបន្ថែមទៀតនៅថ្ងៃខាងមុខ៕

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ